• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលជួបលោកឧត្តមសេនីយឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបលោកឧត្តមសេនីយឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។ (រូបថត៖ VNA)

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់នូវចំណងសាមគ្គីភាពដ៏ឥតងាករេរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុយុត្តិធម៌របស់បក្ស រដ្ឋ និងប្រជាជនគុយបា។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់ និងលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមផលប្រយោជន៍នៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាបានជម្រាបជូនអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក។ លោកបានអះអាងថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តន៍ឱ្យបានល្អនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានទទួលជួបលោកឧត្តមសេនីយ៍ឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top