• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិក

នាយប់ថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហាណូយ ក្រុមឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម បានរៀបចំពិធីអបអរសាទរខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (២៥ ឧសភា ១៩៦៣ - ២៥ ឧសភា ឆ្នាំ ២០២៦)។
គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងពិធី (រូបថត៖ An Dang/VNA)

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ អាញ ទួន បានបញ្ជាក់ថា វៀតណាមតែងតែមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការពហុភាគីជាមួយអាហ្វ្រិកនៅកម្រិតទ្វេភាគី ពហុភាគី និងអន្តរតំបន់។

វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកៀរស្មារជាមួយបណ្តាប្រទេសអាហ្វ្រិក និងធ្វើការរួមចំណែកជាក់ស្តែងចំពោះការអនុវត្តរបៀបវារៈឆ្នាំ ២០៦៣ របស់សហភាពអាហ្វ្រិក។ វៀតណាមនឹងបន្តធ្វើជាស្ពានតភ្ជាប់ ដើម្បីលើកកម្ពស់ទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពរវាងអាស៊ី អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។

តំណាងឲ្យបណ្តាប្រទេសអាហ្វ្រិក លោក Jamale Chouaibi ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ារ៉ុក ប្រធានគណៈប្រតិភូឯកអគ្គរដ្ឋទូតអាហ្វ្រិកបានសង្កត់ធ្ងន់ថា ទិវាអាហ្វ្រិករំលឹកដល់ការបង្កើតអង្គការឯកភាពអាហ្វ្រិក (OAU) ក្នុងឆ្នាំ ១៩៦៣ ដែលជាការលើកតម្កើងស្មារតីសាមគ្គីភាព ក៏ដូចជា រំលឹកអំពីការទទួលខុសត្រូវរួមគ្នាក្នុងការកសាងទ្វីបអាហ្វ្រិកដ៏សុខសាន្ត និងវិបុលភាព។ លោកឯកអគ្គរដ្ឋទូត Jamale Chouaibi បានបញ្ជាក់ថា ភាពជាដៃគូរវាងអាហ្វ្រិកនិងវៀតណាម ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងមានទស្សនវិស័យដ៏ធំធេង។

ក្នុងឱកាសនេះ បេសកកម្មការទូតអាហ្វ្រិកចំនួនប្រាំបីនៅទីក្រុងហាណូយ (រួមមានអាល់ហ្សេរី អង់ហ្គោឡា អេហ្ស៊ីប លីប៊ី ម៉ារ៉ុក ម៉ូសំប៊ិក នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង) បាននាំមកនូវលំហវប្បធម៌ដ៏ពិសេសមួយ ដោយណែនាំម្ហូបអាហារ ភេសជ្ជៈ និងតន្ត្រីប្រពៃណី៕

តាម vovworld.vn/km-KH

Traveloka៖ វិស័យទេសចរណ៍វៀតណាម-សិង្ហបុរីទទួលបានកំណើនគួរឱ្យ​​យកត់សម្គាល់

Traveloka៖ វិស័យទេសចរណ៍វៀតណាម-សិង្ហបុរីទទួលបានកំណើនគួរឱ្យ​​យកត់សម្គាល់

យោងតាមទិន្នន័យពី Traveloka – វេទិកាបច្ចេកវិទ្យាទេសចរណ៍រួមបញ្ចូលគ្នាឈានមុខគេរបស់អាស៊ីអាគ្នេយ៍ – វៀតណាមស្ថិតក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិកំពូលទាំង ៣ ទៅកាន់ប្រទេសសិង្ហបុរី ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦។

Top