យោងតាមឯកសារដែលបានចុះហត្ថលេខា
ភាគីទាំងពីរនឹងសាងសង់ សហករណ៍ចិញ្ចឹមង្គា និងត្រីប្រាខ្នាតតូចនៅខេត្ត Tra Vinh,
Soc Trang, Ca Mau, និង Bac Lieu ដែលមានសមត្ថភាពប្រមូលទុន
កែលម្អខ្សែសង្វាក់តម្លៃផលិតផល។ លើសពីនេះ
អាជីវកម្មនៃប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើវារីវប្បកម្មដោយផ្អែកលើព្រៃកោងកាង
នៅតំបន់ ដីសណ្តទន្លេ Cuu Long។
បើកដំណើរការកន្លែងចិញ្ចឹមបង្គាព្រៃកោងកាងប្រកបដោយនិរន្តរភាព។
កសាងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ
ដើម្បីបំពេញតម្រូវការកើនឡើងនៃផលិតផលប្រកបដោយនិរន្តរភាពនៅអឺរ៉ុប
បង្កើតឱកាសអាជីវកម្មបន្ថែមទៀតសម្រាប់ក្រុមហ៊ុនកសិកម្មហូឡង់ នៅ វៀតណាម តាមរយៈវេទិកាបច្ចេកវិទ្យាព័ត៌មានប្រកបដោយភាពច្នៃប្រឌិត។
គម្រោងសហប្រតិបត្តិការមានគោលបំណងនាំមកនូវឱកាសអាជីវកម្មថ្មី
បង្កើតការងាររយៈពេលវែង និងជំរុញសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាពិសេស នាំមកនូវអត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ ដោយហេតុនេះ បង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទឹក
និងអាកាសធាតុរវាងវៀតណាម និងហូឡង់។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយកសហភាពពាណិជ្ជកម្ម
និងឧស្សាហកម្មវៀតណាម (VCCI) នៅទីក្រុង Can Tho លោក
Nguyen Phuong Lam បានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំង១៨
សុទ្ធតែផ្តោតលើបញ្ហាបច្ចេកវិទ្យា វិស័យភស្តុភារ និងខ្សែសង្វាក់តម្លៃឧស្សាហកម្ម។
យើងពិតជាត្រូវការកិច្ចសហប្រតិបត្តិការមិនត្រឹមតែនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយអាជីវកម្មក្រៅតំបន់
នៅក្នុងប្រទេសវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងប្រទេសហូឡង់
ដែលជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការដោះស្រាយលើបញ្ហាទឹកនិងដើម្បីជួយតំបន់ដីសណ្តទន្លេ
Cuu Long អភិវឌ្ឍន៍លើវិស័យកសិកម្ម ក៏ដូចជាភស្តុភារ
និងពាណិជ្ជកម្មអន្តរជាតិ”។
វេទិកានេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមកកាន់
វៀតណាមរបស់គណៈប្រតិភូធុរកិច្ចហូឡង់ដែលមានសមាជិកចំនួន ១៤០ នាក់ ដឹកនាំដោយលោកស្រី C.van der
WalZegglink រដ្ឋមន្ត្រីក្រសួងកសិកម្ម ធម្មជាតិ គុណភាពអាហារ និងលោក
Mark Harbes រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់៕