• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគាររដ្ឋបន្តជួយឧបត្ថម្ភដល់ប្រជាជននិងអាជីវកម្មក្នុងការអភិវឌ្ឍន៍ផលិតកម្មនិងអាជីវកម្ម

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងនិយោជិតនៃធនាគាររដ្ឋវៀតណាមនិងផ្នែកធនាគារ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិប្រគល់ភារកិច្ចដល់វិស័យធនាគារ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើរថា វិស័យធនាគារត្រូវបន្តដំណើរការយ៉ាងសកម្មនិងមានភាពបត់បែន ស៊ីសង្វាក់គ្នានូវឧបករណ៍គោលនយោបាយរូបិយវត្ថុ សម្របសម្រួលយ៉ាងជិតស្និទ្ធសារពើពន្ធនិងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីទ្រទ្រង់ ស្តារសេដ្ឋ កិច្ចឡើងវិញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងធុរកិច្ចមានលទ្ធភាពទទួលបានទំនិញដើមទុនរបស់ធនាគារ ដើម្បីស្តារនិងអភិវឌ្ឍន៍ផលិតកម្មនិងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តន៍ដំណោះស្រាយពិពិធកម្មសេវាកម្ម លើកកម្ពស់ការទូទាត់មិនប្រើសាច់ប្រាក់ និងការផ្លាស់ប្តូរឌីជីថលដើម្បីនាំមកនូវភាពងាយស្រួលដល់ប្រជាជននិងអាជីវកម្ម។ ផ្តោតលើការអនុវត្តយ៉ាងខ្លាំងក្លានូវគម្រោងរៀបចំរចនាសម្ព័ន្ធស្ថាប័នឥណទានឡើងវិញដែលពាក់ព័ន្ធនឹងការដោះស្រាយបំណុលអាក្រក់ក្នុងដំណាក់កាល ២០២១-២០២៥ ដែលក្នុងនោះ ចាំបាច់ត្រូវជំរុញឱ្យស្ថាប័នឥណទានចូលរួមយ៉ាងសកម្មក្នុងដំណើរការគ្រប់គ្រងធនាគារអនខ្សោយ ធានាសុវត្ថិភាពប្រព័ន្ធទាំងមូលក៏ដូចជាស្ថាប័នឥណទាននីមួយៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top