• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៣ - Get on ហាណូយ ២០២៣” អញ្ជើញភ្ញៀវទេសចរមកកាន់រដ្ឋធានី

“ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៣ - Get on ហាណូយ ២០២៣” គឺជាសកម្មភាពដើម្បីបង្កើតឥទ្ធិពលទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពទេសចរណ៍ “ហាណូយ” - មកដល់ដើម្បីស្រឡាញ់” រួមចំណែកជួយគាំទ្រអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរមករដ្ឋធានី។
កម្មវិធីសម្តែងសិល្បៈក្នុងពិធីបើក។ (រូបថត៖ Dinh Thuan - VNA)

នាយប់ថ្ងៃទី ១១ មីនា កម្មវិធី “ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៣ - Get on ហាណូយ ២០២៣” ក្រោមប្រធានបទ “ហាណូយ - មកដល់ដើម្បីស្រឡាញ់” បានប្រព្រឹត្តទៅនៅតំបន់ដើរថ្មើជើងជុំវិញបឹង Hoan Kiem (ហាណូយ)។ កម្មវិធីត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ហាណូយ សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយរូបភាពនៃទីក្រុងហាណូយ “សុវត្ថិភាព - រួសរាយ - គុណភាព - ទាក់ទាញ”។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយិកាមន្ទីរទេសចរណ៍ហាណូយ លោកស្រី Dang Huong Giang បានឲ្យដឹងថា “ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៣ - Get on ហាណូយ ២០២៣” គឺជាសកម្មភាពដើម្បីបង្កើតឥទ្ធិពលទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពទេសចរណ៍ “ហាណូយ” - មកដល់ដើម្បីស្រឡាញ់” រួមចំណែកជួយគាំទ្រអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរមករដ្ឋធានី។ តាមរយៈកម្មវិធីនេះ មន្ទីរទេសចរណ៍មានបំណងថា ប្រជាជនទីក្រុងហាណូយម្នាក់ៗនឹងបន្តថែរក្សា និងពង្រីកឥរិយាបទស៊ីវិល័យ និងសុភាពរាបសាររបស់ប្រជាជន Trang An។

នេះជាព្រឹត្តិការណ៍ដំបូងបង្អស់ក្នុងចំណោមព្រឹត្តិការណ៍ជាង ៥០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងឆ្នាំនេះ ដូចជា៖ ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៣ ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ មហោស្រពសរទរដូវហាណូយ មហោស្រពម្ហូបអាហារនិងទេសចរណ៍ភូមិសិប្បកម្មហាណូយ មហោស្រពអាវផាយហាណូយឆ្នាំ២០២៣...។ ឆ្នាំនេះ ទីក្រុងហាណូយបានដាក់គោលដៅទទួលភ្ញៀវទេសចរចំនួនជាង ២២ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ៣ លាននាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top