• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើនមានការព្យាករណ៍វិជ្ជមានចំពោះសេដ្ឋកិច្ចវៀតណាម

ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានរាយការណ៍ អំពីតួរលេខកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ហើយបានព្យាករណ៍ថាដំណើរ ការងើបឡើងវិញនឹងប្រសើរឡើងនាពេលខាងមុខនេះ។
ការផលិតសម្ភារៈស្បែកជើង និងគ្រឿងបន្លាស់នៅក្រុមហ៊ុនវិនិយោគបរទេសមួយ ក្នុងទីក្រុង Thuan An (ខេត្ត Binh Duong)។ រូបថត៖ Hong Dat/TTXVN

ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រង់តួរលេខពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមដោយនិយាយថា កំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ៣ នៃឆ្នាំនេះសម្រេចបាន ៥,៣៣% រួមជា មួយនឹងតួរលេខដែលបង្ហាញថា អត្រាការប្រាក់កម្ចីបានថយចុះ ចំណូលពន្ធ និងការវិនិយោគសាធារណៈកើនឡើង ដែលជះឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ច។

គេហទំព័រ Nikkei Asia (ជប៉ុន) បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមកំពុងមានភាពប្រសើរឡើង ដោយសារការងើបឡើងវិញនៃវិស័យទេស ចរណ៍ និងផលិតកម្ម។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (ចិន) បានដកស្រង់តួរលេខផ្លូវការថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែកញ្ញា វៀតណាមបាន ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត ២០,២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនៅឆ្នាំនេះនឹងសម្រេចបាន ៥,៨%។

អ្នកជំនាញ ADB លោក Shantanu Chakraborty ដែលទទួលបន្ទុកការស្រាវជ្រាវសេដ្ឋកិច្ចវៀតណាបានឲ្យដឹងថា សេដ្ឋកិច្ច វៀតណាមមានភាពធន់ល្អ ហើយត្រូវបានគេព្យាករណ៍ថានឹងងើបឡើងវិញក្នុងរយៈ ពេលខ្លីខាងមុខ ដោយសារការប្រើប្រាស់ក្នុងស្រុកកើនឡើងខណៈដែលកញ្ចប់ជំរុញ ការវិនិយោគសាធារណៈត្រូវបានបើកការចំណាយ ហើយសកម្មភាពសេដ្ឋកិច្ចមាន ភាពប្រសើរឡើង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top