• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញអនុវត្តន៍សារាចរណ៍លេខ១៦ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី៩ កក្កដា

លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ទៅលើតម្រូវការចំនួន៧ ដែលបាន ចែងក្នុងសារាចរណ៍លេខ១៦នេះ ក្នុងនោះសំខាន់បំផុតគឺតម្រូវឲ្យប្រជាជនស្នាក់នៅ ក្នុងផ្ទះ ត្រឹមតែចេញទៅក្រៅក្នុងករណីចាំបាច់បំផុត លើកលែងតែករណីទៅទិញ ស្បៀងអាហារ ឱសថ ករណីសង្គ្រោះបន្ទាន់ និងករណីមួយចំនួនផ្សេងទៀត។ ចំណែកឯសេវាកម្មផ្គត់ផ្គង់ទំនិញចាំបាច់នៅតែបន្តប្រតិបត្តិការ។

ទីក្រុងហូជីមិញទាំងមូលនឹងអនុវត្តន៍វិធានការបង្ការប្រឆាំងកូវីដ ១៩ តាម សារាចរណ៍លេខ១៦របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងរយៈពេល១៥ថ្ងៃចាប់ពីវេលា ម៉ោង០ថ្ងៃទី៩ កក្កដា។ នេះបើតាមសន្និដ្ឋានរបស់លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅឯកិច្ចប្រជុំគណៈកម្មការដឹកនាំការ បង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី៧ កក្កដា។

លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ទៅលើតម្រូវការចំនួន៧ ដែលបាន ចែងក្នុងសារាចរណ៍ លេខ១៦នេះ ក្នុងនោះសំខាន់បំផុតគឺតម្រូវឲ្យប្រជាជនស្នាក់នៅ ក្នុងផ្ទះ ត្រឹមតែចេញទៅក្រៅក្នុងករណីចាំបាច់បំផុត លើកលែងតែករណីទៅទិញ ស្បៀងអាហារ ឱសថ ករណីសង្គ្រោះបន្ទាន់ និងករណីមួយចំនួនផ្សេងទៀត។ ចំណែកឯសេវាកម្មផ្គត់ផ្គង់ទំនិញចាំបាច់នៅតែបន្តប្រតិបត្តិការ។

នាបច្ចុប្បន្ន កម្មាភិបាល បុគ្គលិកពេទ្យចំនួនជាង៣.៣០០នាក់មកពីអង្គភាពនានា ចំណុះក្រសួងសុខាភិបាល ព្រមទាំងនិស្សិតនៅតាមសាលាវេជ្ជសាស្ត្រឱសថសាស្ត្រចំណុះក្រសួង សុខាភិបាល ក៏មានវត្តមាននៅទីក្រុងហូជីមិញទៅហើយ។ ក្រសួងសុខាភិបាលឲ្យ ដឹងថា កម្មាភិបាល បុគ្គលិកពេទ្យចំនួនជិត១០ពាន់នាក់នឹងត្រូវបានគៀងគរទៅជួយ ទីក្រុងហូជីមិញប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top