• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីផ្លាស់ប្តូរវប្បធម៌រវាងបណ្តាជនជាតិ

នេះជាសកម្មភាពប្រចាំឆ្នាំ ដោយសាលាសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌទី ៥ រៀបចំឡើងដើម្បីអបអរសាទរថ្ងៃទី ១៩ ខែមេសា- ដែលជាទិវាវប្បធម៌បណ្តាជនជាតិវៀតណាម។

នាថ្ងៃទី ១៨ ខែមេសា នៅសាលាត្រៀមសម្រាប់មហាវិទ្យាល័យទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីផ្លាស់ប្តូរវប្បធម៌បណ្តាជនជាតិវៀតណាម ឡាវនិងកម្ពុជា លើកទី ៩ ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន ទាក់ទាញនិស្សិតបណ្តាជនជាតិជិត ៤០០ នាក់ចូលរួមផងដែរ។ នេះជាសកម្មភាពប្រចាំឆ្នាំ ដោយសាលាសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌទី ៥ រៀបចំឡើងដើម្បីអបអរសាទរថ្ងៃទី ១៩ ខែមេសា- ដែលជាទិវាវប្បធម៌បណ្តាជនជាតិវៀតណាម។ ប្អូន Adam និស្សិតជនជាតិចាម មកពី An Giang បានចែករំលែកថា៖ “ពិតជារីករាយខ្លាំងណាស់ តាំងពីមុនមក ខ្ញុំមិនដែលបានជួបប្រាស្រ័យជាមួយក្រុមជនជាតិភាគតិចបែបនេះទេ ជាពិសេសមានទាំងមិត្តមកពីប្រទេសឡាវនិងកម្ពុជាទៀតផង។ តាមរយៈពិធីបុណ្យជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចដទៃទៀត​។​ នៅក្នុងពិធីបុណ្យនេះ ក្រុមជនជាតិ Cham ក៏ចង់នាំយកអត្តសញ្ញាណរបស់ជនជាតិខ្លួន មកណែនាំដល់អ្នករាល់គ្នា ដូចជាខ្លោងទ្វារជំរុំយើងបានសាងសង់ជាមួយរូបភាពនៃប៉មបុរាណរបស់ជនជាតិចាម លើសពីនេះទៀតនៅមានម្ហូបប្រពៃណីផ្សេងទៀត ជាពិសេសស្រាទំពាំងបាយជូរ”។

តាមរយៈទិវាបុណ្យនេះ សាលាមានបំណងចង់បង្កើតឱកាសសម្រាប់និស្សិតនៃក្រុមជនជាតិភាគតិចទាំងអស់ ផ្លាស់ប្តូរវប្បធន៌និងរឹតបន្តឹងសាមគ្គីភាព ក៏ដូចជាជួយគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងដំណើរការសិក្សានិងការរស់នៅក្នុងទីក្រុងហូជីមិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top