
អាណិកជនវ័យក្មេងក្នុងជំនួបជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ (រូបថតៈ congan.com.vn)
នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ អនុប្រធានអិចន្ត្រៃយ៍គណៈកម្មាធិការប្រជា ជនទីក្រុងហូជីមិញលោក Le Thanh Liem បានអញ្ជើញទទួលជួបជាមួយក្រុមអាណិកជនវ័យក្មេងចាប់ផ្តើមអាជីពនៅ វៀតណាមដែលកំពុងចូលរួមកម្មវិធីជួបប្រាស្រ័យជាមួយយុវជនក្នុងប្រទេស រៀបចំ នៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែមីនា។
នៅក្នុងជំនួបនេះ លោក Le Thanh Liem បានឲ្យដឹងថា ទីក្រុងហូជីមិញជានិច្ច កាល យកចិត្តទុកដាក់និងមានបំណងថា អាណិកជនលើទូទាំងប្រទេសនឹងត្រឡប់មក កសាងទីក្រុងនិងប្រទេសជាតិ។ ទីក្រុងក៏បាន បើកគម្រោងការជាច្រើន ដើម្បីទាក់ទាញ ជំនាញការ អ្នកវិទ្យាសាស្រ្ត វៀត ណាមនិងបរទេស មកធ្វើការលើវិស័យជាបៀបខ្លាំង របស់ទីក្រុង តាមនោះក៏ទាក់ទាញបានអ្នកជំនាញជាអាណិកជនវ័យក្មេងមកចូលរួម អនុវត្តគម្រោងការមួយចំនួន របស់ទីក្រុងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម