• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយបើកដំណើរកម្សាន្តនាពេលរាត្រីនៅបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេស

នាយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ បើកដំណើរកម្សាន្តនាពេលរាត្រីនៅបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេសដែលមានឈ្មោះថា “រាត្រីនៃបរមរាជវាំង Thang Long - អារម្មណ៍ប្លែកពិសេស”។
  ការសម្តែងអាយ៉ងទឹកក្នុងដំណើរកម្សាន្ត "រាត្រីនៃបរមរាជវាំង Thang Long" ។ (រូបថត៖ hanoimoi.vn)  

ពិធីបើកសម្ពោធនេះទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនទេសចរណ៍ជាច្រើនដែលទទួលភ្ញៀវអន្តរជាតិមកកាន់វៀតណាម ក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ។

ដំណើរកម្សាន្ត "រាត្រីនៃបរមរាជវាំង Thang Long - អារម្មណ៍ប្លែកពិសេស" អូសបន្លាយរយៈពេលប្រហែល ១២០នាទី ជួយឱ្យអ្នកទស្សនាឆ្លងបទពិសោធន៍ក្នុងលំហបរមរាជវាំងភ្លឺចិញ្ច្រាចនៅពេលយប់ ស្វែងយល់ពីគុណតម្លៃពិសេសចាប់ពីសិល្បៈស្ថាបត្យកម្មនៃបរមរាជវាំង កន្លែងធ្វើការ ជីវភាព ម្ហូវអាហារព្រះបរមរាជវាំងជាដើម។

ភ្ញៀវទេសចរណ៍នឹងបានទស្សនាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកនៃបរមរាជវាំង Thang Long ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ; រីករាយជាមួយការសម្តែងអាយ៉ងទឹក និងអាយ៉ងលើគោក ដែលនិទានរឿងអំពីបរមរាជវាំង Thang Long ។ ភ្ញៀវទេសចរណ៍ក៏អាចទស្សនាតំបន់កំនាយបុរាណវិទ្យា រីករាយជាមួយម្ហូបរាជវាំង... និងសកម្មភាពជាច្រើនទៀត។

មុននោះក្នុងខែមេសា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីទេសចរណ៍វៀតណាមបានបើកដំណើរការយ៉ាងពេញលេញដើម្បីទទួលភ្ញៀវទេសចរណ៍ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយបានបើកដំណើរកម្សាន្តពេលរាត្រី រកឃើញបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងទទួលបានការវាយតម្លៃខ្ពស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top