• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយនឹងរៀបចំការបាញ់កាំជ្រួចសម្រាប់អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំខាល ចត្វាស័ក ២០២២

យោងតាមព័ត៌មានរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុងនឹងរៀបចំការបាញ់កាំជ្រួចទាំងកម្រិតខ្ពស់និងកម្រិតទាប នៅកោះដូង (Dao dua) ឧទ្យាន Thong Nhat  ខ័ណ្ឌ  Hai Ba Trung។

ឆ្នាំនេះ ដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ហេតុដូច្នេះ ទីក្រុងហាណូយបានត្រឹមតែធ្វើការបាញ់កាំជ្រួចចំនួន ១ កន្លែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២ប៉ុណ្ណោះ។

យោងតាមព័ត៌មានរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុងនឹងរៀបចំការបាញ់កាំជ្រួចទាំងកម្រិតខ្ពស់និងកម្រិតទាប នៅកោះដូង (Dao dua) ឧទ្យាន Thong Nhat  ខ័ណ្ឌ  Hai Ba Trung។ ពេលវេលាបាញ់អូសបន្លាយពី ១៥ នាទី គឺចាប់ពីម៉ោង ០:០០ ដល់ ០:១៥ នាទីនារាត្រីឆ្លងឆ្នាំចាស់ឈានចូលឆ្នំាថ្មី ឆ្នាំខាល ចត្វាស័ក ។ មូលនិធិពីប្រភពសង្គមភាវូបនីយកម្មនៃអង្គភាពអាជីវកម្ម។ គណៈបញ្ជាការរដ្ឋធានីហាណូយត្រូវទទួលបន្ទុកជាចម្បងក្នុងការសម្របសម្រួលជាមួយមន្ទីរ សាខា និងខ័ណ្ឌ Hai Ba Trung ក្នុងការអនុវត្តការងារបាញ់កាំជ្រួច ដោយធានាសុវត្ថិភាពពេលបាញ់កាំជ្រួចជាដាច់ខាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

តបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

Top