• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយធានានូវភាពឧឡារិកនិងសុវត្ថិភាពក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ ២ កញ្ញា

អនុវត្តកម្មវិធីការងាររបស់គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការងារ អបអរសាទរទិវាបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ នាថ្ងៃទី ១០ កក្កដា ប្រធានគណៈកម្មាធិការឃោសនា និងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia បានជួបធ្វើការជាមួយទីក្រុងហាណូយ និងមន្ទីរពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ដើម្បីត្រួតពិនិត្យសកម្មភាពរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាដោយជោគជ័យ (១៩ សីហា ១៩៤៥-១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ២ កញ្ញា ១៩៤៥ - ២ ខែកញ្ញា ២០២៥)។

ក្នុងសន្និសីទ តំណាងថ្នាក់ដឹកនាំទីក្រុងហាណូយ បានឲ្យដឹងថា សម្រាប់ពិធីអបអរសាទរ  ព្យុហយាត្រា ក្បួនដង្ហែ   ដែលគ្រោងនឹងប្រារព្ធឡើងនៅទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា ដោយមានកៅអីអង្គុយចំនួន ២៨.០០០ កន្លែង ទីក្រុងមានផែនការពេញលេញក្នុងការតុបតែងវេទិកា ប្រមូលផ្តុំមហាជន ធានាការដឹកជញ្ជូន សុខភាព សន្តិសុខ និងអនាម័យបរិស្ថាន។ សម្រាប់ការតាំងពិព័រណ៌ និងព្រឹត្តិការណ៍អមជាមួយ ទីក្រុងហាណូយនឹងរៀបចំកន្លែងតាំងពិពណ៌ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ (ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា)  ; ណែនាំផលិតផល OCOP បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍នៃរដ្ឋធានី។ ក្នុងឱកាសនេះ ទីក្រុងនឹងរៀបចំការព្យួរទង់ជាតិ បដា ការបំភ្លឺភ្លើងសិល្បៈ និងដំឡើងអេក្រង់ចំនួន ២៨៤ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យដើរតាមព្រឹត្តិការណ៍នានា។ ទាក់ទងនឹងវប្បធម៌ និងសិល្បៈ ទីក្រុងនឹងរៀបចំកម្មវិធីសិល្បៈពិសេសចំនួនពីរនៅទីលានបដិវត្តន៍ខែសីហា និងមជ្ឈមណ្ឌលពិព័រណ៍ជាតិ។ កម្មវិធីសិល្បៈក្នុងស្រុក និងការបញ្ចាំងភាពយន្តពីចម្ងាយក៏នឹងត្រូវបានដាក់ពង្រាយផង ដែរ។ ទីក្រុងនឹងបាញ់កាំជ្រួចនៅទីតាំងចំនួន ៥ នៅល្ងាចថ្ងៃទី ២ កញ្ញា ។

ប្រធានគណៈកម្មាធិការឃោសនា និងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia ថ្លែងក្នុងសន្និសីទ។ រូបថត៖ VOV

អញ្ជើញថ្លែងសន្និដ្ឋានសន្និសីទ ប្រធានគណៈកម្មាធិការឃោសនា និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានកត់សម្គាល់ថា ពិធីបុណ្យនេះគឺជាពិធីបុណ្យរបស់ជនជាតិចំនួន ៥៤ ដែលជារូបភាពនៃមហាសាមគ្គីជនជាតិទាំងមូល។  លោក Nguyen Trong Nghia បានស្នើឱ្យអង្គភាពទីក្រុងហាណូយបន្តពិនិត្យឡើងវិញរាល់ការងារ ធានាថា ព្រឹត្តិការណ៍និងប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top