• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយទទួលបានការបរិច្ចាគនិងការផ្ទេរបរិក្ខារពេទ្យសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩

នាថ្ងៃទី ១៦ ខែតុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានរៀបចំកម្មវិធីទទួលប្រាក់និងទំនិញមានតម្លៃជាង ៨៥.៣ ពាន់លានដុងនិងផ្ទេរបរិក្ខារពេទ្យដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩។

វិស័យសុខាភិបាលទីក្រុងហាណូយ ផ្តល់ប្រាក់ចំនួន ១.៣១៤ ពាន់លានដុង ដើម្បីទិញវ៉ាក់សាំង (រូបថត៖ TTXVN)

តាមនោះ វិស័យសុខាភិបាលហាណូយបានឧបត្ថម្ភ ១.៣១៤ ពាន់លានដុងដើម្បីទិញវ៉ាក់សាំង; ក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai (THACO) បានបរិច្ចាគឧបករណ៍ធ្វើតេស្តចំនួន ៣០ ម៉ឺនឈុត រថយន្តសង្គ្រោះបន្ទាន់ចំនួន ៣០ គ្រឿង និងឧបត្ថម្ភយានយន្តចាក់វ៉ាក់សាំងចល័តចំនួន ៣០ គ្រឿង ដែលមានតម្លៃសរុប ៨៤ ពាន់លាន ដុង។

ថ្លែងមតិនៅកម្មវិធីនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយលោកស្រី Nguyen Lan Huong បានសង្កត់ធ្ងន់ថា ជំនួយរបស់ទីភ្នាក់ងារ អង្គការអាជីវកម្មនិងសប្បុរសគឺមានតម្លៃយ៉ាងខ្លាំងដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពសុខាភិបាលរបស់ទីក្រុង ដោយគោលដៅធានាសុវត្ថិភាពសម្រាប់ប្រជាជនរដ្ឋធានីក្នុងគ្រប់កាលៈទេសៈ ហើយលោកស្រី Nguyen Lan Huong ជឿជាក់ថា ដោយសាមគ្គីភាពរបស់ប្រជាជនទាំងមូល រដ្ឋធានីនិងប្រទេសទាំងមូលនឹងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ក្នុងពេលឆាប់ៗនេះ ដើម្បីនាំជីវភាពរស់នៅវិលត្រឡប់មករកភាពប្រក្រតីថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top