• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយ ពង្រឹងសកម្មភាពជំរុញការវិនិយោគនៅអាមេរិក

ចាប់ពីថ្ងៃទី២៧ - ៣១ ខែតុលា គណៈប្រតិភូជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Manh Quyen បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក សំដៅជំរុញការអនុវត្តសកម្មភាពជំរុញ ផ្សព្វផ្សាយ ទំនាក់ទំនង និងពង្រីកដៃគូអន្តរជាតិ។
  រូបថត៖ hanoimoi.com.vn  

គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយអភិបាលក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ចូលរួមសិក្ខាសាលាជាមួយទីភ្នាក់ងារនិងសហគ្រាសស្តីពីការទាក់ទាញការវិនិយោគ ជំរុញពាណិជ្ជកម្ម អភិវឌ្ឍន៍ទេសចរណ៍រវាងទីក្រុងហាណូយនិងទីក្រុង San Francisco; ទស្សន និងធ្វើការជាមួយអភិបាលក្រុងវ៉ាស៊ីនតោន ជួបជាមួយអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសអាមេរិក លោកស្រី Alma Canelaria នាយកទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ Andres Hayes និងនាយកទទួលបន្ទុកតំបន់អាស៊ី ប៉ាស៊ីហ្វិក។

នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Manh Quyen បានឧទ្ទេសនាមគោលនយោបាយជួយឧបត្ថម្ភនិងអនុគ្រោះរបស់រអាជ្ញាធរទីក្រុងហាណូយ ក៏ដូចជាសក្តានុពលនិងគុណសម្បត្តិរបស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំមួយរបស់វៀតណាម ព្រមទាំងឆ្លើយតបសំណួរនិងបំណងប្រាថ្នារបស់សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗ ដែលមានបំណងចង់វិនិយោគ កសាងប្រព័ន្ធពាណិជ្ជកម្មនៅទីក្រុងហាណូយ លើវិស័យជាប្រៀបខ្លាំងសេដ្ឋកិច្ចរបស់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ

នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម តូ ឡឹម (To Lam) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។

Top