• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាកីឡាវៀតណាម ២៧ មិនា៖ បង្កើតទម្លាប់ហាត់ប្រាណពេញមួយជីវិតដើម្បីការពារ និងលើកកម្ពស់សុខភាព

ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាកីឡាវៀតណាម (២៧ មីនា ១៩៤៦- ២៧ មីនា ២០២២) សកម្មភាពកីឡាជាច្រើនបានប្រព្រឹត្តទៅនៅទូទាំងប្រទេស។

 

 

 

 

នាព្រឹកថ្ងៃទី ២៧ ខែមីនា មន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញបានប្រារព្ធទិវារត់ប្រណាំងអូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូលឆ្នាំ២០២២ ដោយមានការចូលរួមពីមនុស្សជាង ៦ពាន់នាក់ ដែលជាកីឡាករ កីឡាការិនីអាជីព កម្មាភិបាលនិងបុគ្គលិក យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ កម្មាភិបាលមានកិត្យានុភាពក្នុងចំណោមប្រជាជន ព្រមទាំងសិស្សានុសិស្ស និងប្រជាជនទីក្រុងយ៉ាងច្រើនកុះករ។ ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូលនិងសកម្មភាពកីឡាជាបន្តបន្ទាប់នៅខែមីនា ឆ្នាំ២០២២ ក៏ជាឱកាសដើម្បីបញ្ជាក់អំពីកម្លាំងរបស់ប្រជាជនទាំងមូលដែលសាមគ្គីភាពនិងធ្វើសកម្មភាពរួមគ្នា អនុវត្តន៍តាមប្រសាសន៍របស់លោកប្រធានហូជីមិញដោយអំពាវនាវឲ្យប្រជាជនទាំងមូលហាត់ប្រារាណជាប្រចាំ។

នាថ្ងៃទី ២៧ មីនា នៅទីក្រុង Ha Long គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានប្រារព្ធពិធីបើកយុទ្ធនាការ “ប្រជាជនទាំងមូលហាត់ប្រាណតាមគំរូលោកអ៊ំហូដ៏មហិមារ” ទិវារត់ប្រណាំងអូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល; ការប្រកួតជើងឯកប្រពៃណីលើកទី៥១; ការរត់សមូហភាពលើកទី២៨ និងឆ្លើយតបទៅនឹងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១. ព្រឹត្តិការណ៍ទាំងនេះបានទាក់ទាញការចូលរួមពីគណៈប្រតិភូចំនួន ៥៤ ក្រុម ដែលមានប្រតិភូកីឡាករ កីឡាការិនីជាង ៣.០០០ នាក់ ជាកម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកម្មករនៅខេត្ត Quang Ninh ផងដែរ។

នាថ្ងៃដដែល នៅទីក្រុង Hue មន្ទីរវប្បធម៌និងកីឡាខេត្ត Thua Thien - Hue បានរៀបចំពិធីបំផុស “ចលនាប្រជាជនទាំងមូលហាត់ប្រាណតាមគំរូរបស់លោកអ៊ំហូដ៏មហិមា”; ទិវារត់ប្រណាំងកីឡាអូឡាំពិក ដើម្បីសុខភាពប្រជាជន ថ្ងៃទី២៧ ខែមីនា និងបើកការប្រកួតកីឡាប្រពៃណីជាតិលើកទី៣០ ឆ្នាំ២០២២។ ព្រឹត្តិការណ៍ទាំងនេះ បានទាក់ទាញការចូលរួមពីកីឡាករ-កីឡាការិនីជិត ២០០០នាក់ មកពីតាមបណ្តាស្រុក ក្រុង  និងទីភ្នាក់ងារខេត្ត មន្ទីរ សាខា សាកលវិទ្យាល័យ គ្រឹះស្ថានវិជ្ជាជីវៈ វិទ្យាល័យក្នុងខេត្ត។ ប្រធាននាយកដ្ឋានវប្បធម៌និងកីឡា Thua Thien - Hue លោក Phan Thanh Hai បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីឲ្យមនុស្សគ្រប់រូបរួមគ្នាស្វែងយល់ពីគុណតម្លៃដ៏អស្ចារ្យរបស់កីឡាអូឡាំពិក អំពីចំណង់មិត្តភាព ការគោរព និងស្រឡាញ់សន្តិភាព។ ទិវារត់ប្រណាំងអូឡាំពិក ក៏ជាព្រឹត្តិការណ៍ពិភពលោកប្រចាំឆ្នាំអំពីចលនាអូឡាំពិក នាំមកនូវភាពរីករាយនិងសុភមង្គលដល់មនុស្សគ្រប់គ្នា បង្កើតឱកាសសម្រាប់មនុស្សគ្រប់រូបក្នុងការរស់នៅប្រកបដោយសុខភាពល្អ មានតុល្យភាព...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top