
ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិតអបអរសាទរបុណ្យឯករាជ្យជាតិវៀតណាម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសារលិខិតជូនពរចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម។
គណៈកម្មាធិការអចិន្ត្រៃយ៍កណ្ដាលគណបក្សប្រជាជនកម្ពុជា (CPP) ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដេចសាយឈុំ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន ប្រធានរដ្ឋសភាសម្ដេចហេងសំរិន និងប្រធានព្រឹទ្ធសភាស្តីទី ណៃបេណា បានផ្ញើសារលិខិតអបអរសាទរ។ ក្នុងសារលិខិតនេះ គណៈកម្មាធិការអចិន្ត្រៃយ៍កណ្ដាលគណបក្សប្រជាជន កម្ពុជា (CPP) និងថ្នាក់ដឹកនាំកម្ពុជាបានជឿជាក់ថា៖ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត វៀតណាម វៀតណាមនឹងទទួលបានផ្លែផ្កាជាច្រើនថែមទៀត ក្នុងការអនុវត្តសម្រេចទិសដៅ និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២បានដាក់ចេញ។
ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចិន ឡាវ គុយបា រុស្ស៊ី ជប៉ុន និងម៉ាឡេស៊ីក៏បានផ្ញើសារលិខិតជូនពរ ចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម