ព័ត៌មាន

ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិត​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​វៀត​ណាម​


 ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិតអបអរសាទរបុណ្យឯករាជ្យជាតិវៀតណាម

ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ ទិវាបុណ្យឯករាជ្យជាតិ​សាធារណៈរដ្ឋ​សង្គមនិយមវៀតណាម ​(ថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ១៩៤៥ - ថ្ងៃទី​២ ខែកញ្ញា ​ឆ្នាំ២០១៧) ​ថ្នាក់​ដឹក​នាំនៃ​បណ្ដា​ប្រទេស​បាន​ផ្ញើសារ​លិខិត​ជូន​ពរ​ចំពោះ​ថ្នាក់​ដឹក​នាំបក្ស ​រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា​វៀត​ណាម។

​គណៈកម្មាធិការអចិន្ត្រៃយ៍កណ្ដាលគណបក្សប្រជាជន​កម្ពុជា (CPP) ប្រមុខរដ្ឋស្តីទីកម្ពុជា ​សម្ដេចសាយឈុំ នាយករដ្ឋ​មន្ត្រីកម្ពុជា សម្ដេច​តេជោហ៊ុនសែន ប្រធានរដ្ឋសភា​សម្ដេចហេងសំរិន និងប្រធានព្រឹទ្ធសភាស្តី​ទី ណៃ​បេ​ណា ​បាន​ផ្ញើសារលិខិត​អបអរសាទរ។​ ក្នុង​សារលិខិត​នេះ  ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កណ្ដាល​គណបក្ស​ប្រជា​ជន​ កម្ពុ​ជា​ (CPP) និង​ថ្នាក់ដឹកនាំកម្ពុជាបានជឿជាក់ថា៖ ​ក្រោមការដឹកនាំរបស់​បក្សកុម្មុយនីស្ត វៀត​ណាម  វៀតណាម​នឹង​ទទួល​បាន​ផ្លែផ្កាជា​ច្រើន​ថែម​ទៀត ​ក្នុងការ​អនុវត្ត​សម្រេច​ទិស​ដៅ និង​សេចក្ដី​សម្រេច​ចិត្តនៃ​មហាសន្និ​បាត​បក្ស លើកទី១២បានដាក់​ចេញ។

ក៏ក្នុង​ឱកាសនេះដែរ ថ្នាក់ដឹកនាំ​នៃបណ្ដាប្រទេស​ចិន ឡាវ ​គុយបា ​រុស្ស៊ី ​ជប៉ុន ​និង​ម៉ាឡេស៊ីក៏​បាន​ផ្ញើសារ​លិខិត​ជូន​ពរ ចំពោះថ្នាក់​ដឹកនាំបក្ស​ រដ្ឋ រដ្ឋាភិបាល និង​​រដ្ឋសភាវៀតណាមផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top