• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាធ្វើទស្សនកិច្ចនិងប្រគល់អំណោយតេតនៅតាមមូលដ្ឋាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ (រូបថត៖ VOV)
 

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានចុះសួរសុខទុក្ខជូនពរបុណ្យតេតនិងជូនអំណោយដល់គ្រួសារក្រីក្រនិងកុមារពិការនៅខេត្ត Soc Trang។

លោកឧបនាយករដ្ឋមន្រ្តីបានទទួលស្គាល់និងកោតសរសើរនូវសមិទ្ធផលដែលបក្សភាគ និងប្រជាជន Soc Trang សម្រេចបានក្នុងឆ្នាំកន្លងមក ដោយអនុវត្តន៍យ៉ាងល្អ នូវចលនា “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បី ជនក្រីក្រ - គ្មានអ្នកណានឹងត្រូវបោះ បង់ចោល” នៅឡើយ។ សកម្មភាពទាំងនេះ គឺសំដៅជួយជនក្រីក្រ ជួយចែករំលែកនិងធានាដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក មានលក្ខខណ្ឌអំណោយផល សម្រាប់អំណរនិទាឃរដូវនិងអំណរបុណ្យតេត។

នាថ្ងៃដដែលនៅ Phu Tho អនុប្រធានរដ្ឋសភាលោក Do Ba Ty បានចុះសួរសុខទុក្ខនិងប្រគល់អំណោយតេតសម្រាប់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ រួមទាំងចុះសួរសុខទុក្ខនិងជូនអំណោយឆ្នាំថ្មីនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាន Viet Tri  និងជួបធ្វើការជាមួយយោធភូមិភាគទី ២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top