• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមក្នុងពិធីនេះមាន៖ អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។
គណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញដាក់កម្រងផ្កា អុជធូប និងគោរពវិញ្ញាណក្ខន្ធដល់វីរជនពលីនៅវិមានវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅផ្លូវ Bac Son (រូបថត៖ Nhat Bac)

អបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥); ខួបលើកទី ២០ នៃទិវាប្រជាជនការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា ២០២៥) នាព្រឹកថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ គណៈប្រតិភូមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាំង្គតំកល់សព អញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលីលើវិថី Bac Son (នៃទីក្រុងហាណូយ)។ អញ្ជើញចូលរួមក្នុងពិធីនេះមាន៖ អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

ដោយក្តីដឹងគុណឥតត្រើយ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមាមួយរូប វីរជនរំដោះជាតិ ដែលបានលះបង់អស់មួយជីវិតដើម្បីប្រជាជននិងប្រទេសជាតិ។ កម្រងផ្ការបស់គណៈប្រតិភូសរសេរថា “ដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ”។

ពេញមួយអាជីពបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញតែងតែលៃទុកមនោសញ្ជេតនានិងការដឹកនាំយ៉ាងជិតស្និទ្ធនិងជាក់ស្តែងចំពោះវិស័យនគរបាលប្រជាជន។ រយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងការរីកធំធាត់ បានបញ្ជាក់ពីធម្មជាតិនៃបដិវត្តន៍និងកម្លាំងប្រយុទ្ធដ៏ខ្ជាប់ខ្ជួននៃកម្លាំងនគរបាលប្រជាជន - កម្លាំងប្រដាប់អាវុធជាទីទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។

បន្ទាប់មក គណៈប្រតិភូមជ្ឈិមបក្ស ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងរដ្ឋាភិបាលបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលីនៅវិថី Bac Son នៃទីក្រុងហាណូយ។ កម្រងផ្ការបស់គណៈប្រតិភូសរសេរថា  "ដឹងគុណជានិច្ចចំពោះវីរជនពលី"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ៖ ដំណើរនៃការប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន

អបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ៖ ដំណើរនៃការប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន

ក្នុងដំណើរ ៨០ ឆ្នាំនៃការទទួលបានឯករាជ្យ និងកសាងប្រទេសជាតិ វៀតណាមបានប្រែក្លាយភាព មិនអាចទៅរួចដែលអាចធ្វើទៅបាន ដោយតែងតែជំនះគ្រប់ពេលវេលាដ៏លំបាករបស់ប្រទេសជាតិ។

Top