ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានរដ្ឋចិនលោក Xi Jinping (internet)
នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ជូនដំណឹងបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប (កូរ៉េខាងត្បូង) ក៏បានជូនដំណឹងបានឲ្យដឹងថា៖យន្តហោះ An-148 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Koryo បានហោះហើរចេញពីព្យុងយ៉ាងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងនៅវេលាម៉ោង 9:30 ព្រឹក។ ទោះយ៉ាងណាក៏ដោយគ្មានព័ត៌មានណាមួយ ដែលបញ្ជាក់ថាតើថ្នាក់ដឹកនាំកូរ៉េខាងជើង មានវត្តមាននៅលើយន្តហោះនោះដែរឬទេ។
ទន្ទឹមនឹងនេះដែរ មន្រ្តី ១ រូបនៅវិមានប្រធានាធិបតីកូរ៉េខាងជើងក៏បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក នៅចិននាថ្ងៃទី១៩ ខែមិថុនា ហើយបានឲ្យដឹងថា៖ សេអ៊ូល "កំពុងប្រមូលផ្ដុំព័ត៌មានគ្រប់គ្រាន់អំពីបម្រែបម្រូល រវាង ស.ប.ប.ក និងចិន"។
សារព័ត៌មាន Nikkei (ជប៉ុន) នាថ្ងៃដដែល ក៏បានជួនដំណឹងបានឲ្យដឹងថា៖ លោក Kim Jong-un អាចនឹងទៅបំពេញទស្សនកិច្ចនៅប៉េកាំងនាពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប៉ុន្តែ ក្រសួងការបរទេសចិនមិនទាន់មានប្រតិកម្មអ្វី ចំពោះព័ត៌មានពោលខាងលើឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម