• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការដំបូងនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម លើកទី១០

ប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ នវានុវត្តន៍ និងអភិវឌ្ឍន៍” មហាសន្និបាតជាតិលើកទី ១០ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ តុលា រហូតដល់ថ្ងៃទី ១៨ ខែតុលា នៅរដ្ឋធានីហាណូយ។
សន្និសីទផ្តល់ព័ត៌មានអំពីមហាសន្និបាតជាតិលើកទី១០នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ (រូបថត៖ VOV)

មហាសន្និបាតនេះមានការចូលរួមពីគណៈប្រតិភូជិត ១៤០០នាក់ ដែលតំណាងឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ក្រុមជនជាតិ សាសនា កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស។

នាព្រឹកថ្ងៃទី១៦ តុលា គណៈប្រតិភូដែលចូលរួមមហាសន្និបាតបានចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅវិថី Bac Son នៃទីក្រុងហាណូយ។ នារសៀលថ្ងៃទី១៦ ខែតុលា  គណៈប្រតិភូបានចូលរួមបើកការតាំងពិព័រណ៌បង្ហាញរូបភាពនៃផែនមហាសាមគ្គីជនជាតិទាំងមូល លទ្ធផលការងាររណសិរ្សសម្រាប់អាណត្តិ ២០១៩-២០២៤ និងចូលសម័យប្រជុំវគ្គដំបូង។

មហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩ នឹងអនុម័តរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការមជ្ឈិមទី ៩ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិឆ្នាំ ២០១៩ - ២០២៤ និងសកម្មភាពកម្មវិធីនៃអាណត្តិទី ១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩; អនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top