• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរដើមឆ្នាំ២០១៨

នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ លោក Lebreton Didier ភ្ញៀវទេសចរមកពីបារាំងដែលធ្វើ ដំណើរតាមជើងយន្តហោះ​លេខ VN18 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Airlines ចុះចត់នៅព្រលានយន្តហោះអន្តរជាតិ Noi Bai គឺបានក្លាយទៅជាភ្ញៀវទេសចរ ដំបូងគេបង្អស់មកទស្សនាទីក្រុងហាណូយនាឆ្នាំ២០១៨។

 នាយកមន្ទីទេសចរណ៍ហាណូយ លោក Tran Duc Hai ជូនវត្ថុអនុស្សវរីយ៍ចំពោះ លោក Didier

លោក Didier បានចែករំលែកថា នេះ ជាលើកទី៣ហើយដែលលោកមកវៀតណាមហើយលោកនិងភារិយានឹងចំណាយរយៈពេល ១ ខែ ដើម្បីទស្សនាសោភណ្ឌភាពដ៏ស្រស់ស្អាតរបស់វៀតណាម។

ផ្នែកទេសចរណ៍ទីក្រុង Da Nang បានទទួលជើងហោះហើរអន្តរជាតិធ្វើដំណើរ ពីកូរ៉េខាងត្បូងមកដល់ព្រលានយន្តហោះ​អន្តរជាតិ Da Nang។ លោក Hoang Ngoc Thanh នាយករងមជ្ឈមណ្ឌលពន្លឿនទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

“ឆ្នាំកន្លងទៅ យើងខ្ញុំបានបើកឲ្យដំណើរការជើងហោះហើរ Osaka-Da Nang។ ឆ្នាំនេះ យើងខ្ញុំបានរួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិហើយក្រុមហ៊ុនអាកាសចរណ៍ក៏បានខិតខំពន្លឿន និងបើកឲ្យដំណើរការជើងហោះហើរមួយចំនួន ទៀតមកទីក្រុង Da Nang ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top