• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តួនាទីរបស់វៀតណាមក្នុងគោលនយោបាយ “ទិសដៅខាងកើត” របស់ហុងគ្រី

នៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ រដ្ឋមន្រ្តីក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេស ហុងគ្រី លោកSzijjártó Peter នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាផ្លូវការ។

រូបថតឧទាហរណ៍ (ប្រភព៖ crossed-flag-pins.com)


ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំកលឹកខួបលើកទី ៧០ នៃទំនាក់ទំនងការទូតវៀតណាមនិងហុងគ្រី ព្រមទាំងភ្ជាប់ឡើងវីញនូវសកម្មភាពការទូតទ្វេភាគីដែលត្រូវបានផ្អាកដោយជំងឺរាតត្បាតកូវីដ១៩ផងដែរ។ យោងតាមផែនការ លោក Szijjártó Peter នឹងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ព្រមទាំងអញ្ជើញមក ជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phucជាដើម។ លើសពីនេះទៀត ភាគីទាំងពីររំពឹងថានឹងមានការផ្លាស់ប្តូរទាក់ទងនឹងការសាងសង់មជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រី លោក Szijjártó Peter លើកនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាឧបសាគ្គដូចពោលខាងលើនេះ ក៏ដូចជាបង្កើនទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top