• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃនាំចេញបន្លែផ្លែឈើទទួលមានជិត ២ ពាន់លានដុល្លារ


បិទតែមសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលនៅកសិដ្ឋានចេកនាំចេញ Huy Long An នៅភូមិ Ben Kinh ឃុំ Don Thuan ស្រុក Trang Bang ខេត្ត Tay Ninh (រូបថត៖ TTXVN)
 

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញបន្លែនិងផ្លែឈើក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ ទទួលបានជិត ២ ពាន់លានដុល្លារ ពោលគឺមានការថយចុះជាង ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។ 
 
យ៉ាងណាមិញ តម្លៃនាំចេញបន្លែនិងផ្លែឈើមានការថយចុះដោយសារតែការនាំចេញទំនិញថយចុះ ក្នុងនោះមានផ្លែស្រកានាគ ដែលជាមុខទំនិញមានចំណែកទីផ្សារខ្ពស់ជាងគេ គឺថយចុះ ៦%; ផ្លែចេកថយចុះ ៩.៥%; ផ្លែ ធូររេនថយចុះ ៧១% និងផ្លែឪឡឹក ថយចុះ ៣៨.៥%។ ក្នុងពេលជាមួយគ្នានោះ មុខទំនិញផ្លែគូលេនបាន កើនឡើងយ៉ាងខ្លាំង ដោយនាំចេញបាន ១៦៤.៧០០ តោន កើនឡើង ១០៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ទីផ្សារនាំចេញសំខាន់គឺទីផ្សារចិននិងនាំចេញទៅកាន់ទីផ្សារមួយចំនួនទៀត ដូចជា ជប៉ុន សហរដ្ឋអាមេរិក  EU សិង្ហបុរី កូរ៉េខាងត្បូង ថៃ អូស្ត្រាលី និងកាណាដាជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top