• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វិសជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម

នាថ្ងៃទី១៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបជាមួយលោកប្រធានាធិបតីស្វីស Guy Parmelin ក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីស្វីសនិងភរិយា។

នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស Guy Parmelin (រូបថត៖ VNA)

ដោយស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្វីសមកកាន់វៀតណាម ក្នុងឱកាស ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EFTA)។ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់ស្វីសក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អាជីវកម្មស្វីស និងមូលនិធិវិនិយោគឱ្យពង្រីកការវិនិយោគនៅវៀតណាម ក្នុងវិស័យដូចជា៖ ហិរញ្ញវត្ថុ - ធនាគារ ឧស្សាហកម្មកែច្នៃ ជីវបច្ចេកវិទ្យា ឱសថ និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសស្វីសចែករំលែកបទពិសោធន៍ និងគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅវៀតណាម ដោយលើកកម្ពស់ទំនាក់ទំនងជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗ ទូទាំងពិភពលោក; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុបៃតង មូលនិធិវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម ទ្រព្យសកម្មគ្រីបតូ ឥណទានកាបូន មូលបត្រអន្តរជាតិ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ចំពោះលោកប្រធានាធិបតី Guy Parmelin បានថ្លែងថា គណៈប្រតិភូដែលមកទស្សនកិច្ចនៅវៀតណាមរួមមានអាជីវកម្ម និងអ្នកវិទ្យាសាស្ត្រស្វីសមួយចំនួនធំ ដែលបង្ហាញពីចំណាប់អារម្មណ៍ និងការរំពឹងទុកយ៉ាងខ្លាំង ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីបានស្នើឱ្យភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វីសជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកឆេន បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា កង់ទិច៕

តាម​ vovworld.vn/km-KH/

រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា

រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា

នៅថ្ងៃទី១៧ ខែតុលា នៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាព និងការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានសហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យ តាំវៀត រៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងចែកអំណោយដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពរស់នៅជួបការលំបាក។

Top