• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនិងសិង្ហបុរី

នេះជាការ អត្ថាធិប្បាយរបស់លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំ សិង្ហបុរីអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងអាទិភាពរបស់សឹង្ហបុរីក្នុងទំនាក់ទំនងជាមួយវៀតណាម។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV)  

ប្រព្រឹត្តទៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញពីសារៈសំខាន់នៃទំនាក់ ទំនងទ្វេភាគីក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសទាំងពីរ។ នេះជាការ អត្ថាធិប្បាយរបស់លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំសិង្ហបុរីអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងអាទិភាពរបស់សឹង្ហបុរីក្នុងទំនាក់ទំនងជាមួយវៀតណាម។

លោកបណ្ឌិត Le Hong Hiep សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ឬសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដូចជាយន្តការធ្វើដំណើរផ្អែកលើលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនាពេលខាងមុខ។ ប្រការនេះនឹងជួយឱ្យប្រទេសទាំង ពីរស្ដារសេដ្ឋកិច្ចឡើងវិញ កាន់តែលឿន ខ្លាំងក្លាជាងក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាពិសេសក្នុងវិស័យវិនិយោគ ទេសចរណ៍និងអប់រំ។

លើសពីនេះទៅទៀត លោកបណ្ឌិត Le Hong Hiep ក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចមានកិច្ចព្រមព្រៀងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីយ៉ាង ជាក់ស្ដែងថែមទៀត ដូចជាលើវិស័យសេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ ទាំងនេះសុទ្ធតែជាវិស័យសំខាន់សម្រាប់ផលប្រយោជន៍ជាតិនៃភាគីទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ៕

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top