• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដេប៉ាតឺម៉ង់សិក្សាវៀតណាម ជាយន្តការថ្មី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

ការបង្កើត ដេប៉ាតឺម៉ង់សិក្សាវៀតណាមសំដៅបង្កើតយន្តការថ្មី ដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា។
  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក រស់ សុវាចា (រូបថត៖ AKP)  

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក រស់ សុវាចាកាលពីថ្ងៃទី ១៦ សីហាបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាកំពុងមានផែនការបង្កើត វិទ្យស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនោះមាន ដេប៉ាតឺម៉ង់សិក្សាវៀតណាម។

លោក រស់ សុវាចា បានសង្កត់ធ្ងន់ថា ការបង្កើត ដេប៉ាតឺម៉ង់សិក្សាវៀតណាមសំដៅបង្កើតយន្តការថ្មី ដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា។ ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្តល់សញ្ញាបត្របរិញ្ញាបត្រជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។

បច្ចុប្បន្នវិទ្យាស្ថានភាសាបរទេសនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានដេប៉ាតឺម៉ង់ភាសាបរទេសដូចជា៖ ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ និងថៃផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top