• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពង្រាយអនុវត្តន៍សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការជំរុញការងារសង្គម

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ មេដឹកនាំអាស៊ានបានទទួលស្គាល់ ផែនទីផ្លូវសម្រាប់ការអនុវត្តសេចក្តីថ្លែង ការណ៍ទីក្រុងហាណូយស្តីពីការជំរុញការងារសង្គម ឆ្ពោះទៅរក សហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានអនុម័ត នៅកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១។

នាព្រឹកថ្ងៃទី ២៦ មេសា សន្និសីទអន្តរផ្នែកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការជំរុញ ការងារសង្គម ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយ តប ត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ មេដឹកនាំអាស៊ានបានទទួលស្គាល់ ផែនទីផ្លូវសម្រាប់ការអនុវត្តសេចក្តីថ្លែង ការណ៍ទីក្រុងហាណូយស្តីពីការជំរុញការងារសង្គម ឆ្ពោះទៅរក សហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានអនុម័ត នៅកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១។ តាមនោះ ក្នុងក្របខ័ណ្ឌផែនការការងារនៃ កិច្ចប្រជុំ សមាគមការងារសង្គមអាស៊ាន សម្រាប់ដំណាក់កាល ២០២១-២០២៥ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងដើរតួនាទីជាទីភ្នាក់ងារទទួលបន្ទុកការ កសាងសេចក្តីថ្លែងការណ៍ និងផែនការរៀបចំសន្និសីទ។ អញ្ជើញចូលរួមសន្និសីទ ប្រតិភូបានពិភាក្សាលើខ្លឹមសារនានា រួមមាន៖ បង្កើន ការយល់ដឹង និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីសេចក្តីថ្លែងការណ៍ទីក្រុង ហាណូយ និងការជំរុញការងារសង្គម និងផែនការអនុវត្តសេចក្តីថ្លែង ការណ៍; ពិភាក្សាអំពីតួនាទីរបស់បុគ្គលិកការងារសង្គមក្នុងវិស័យអប់រំ សុខាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ; បង្កើតគំនិតសំខាន់ៗសម្រាប់ការកសាង គោលការណ៍ណែនាំអំពីតួនាទីនៃការងារសង្គមនៅក្នុងទីភ្នាក់ងារឯកទេស និង សមាមាត្រនៃបុគ្គលិកការងារសង្គមនៅប្រទេសសមាជិកអាស៊ាននានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top