• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសេវាកម្មហិរញ្ញវត្ថុទូលំទូលាយសម្រាប់ស្ត្រីនៅវៀតណាម

នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ធនាគាររដ្ឋ បានរៀបចំសិក្ខាសាលាមួយ ដែលមានចំណងជើងថា“ការពង្រឹងអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី តាមរយៈការផ្លាស់ប្តូរថ្មីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ” ក្នុងគោលបំណងផ្លាស់ប្តូរនិងជំរុញលិទ្ធភាពអភិក្រមហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ ស្ត្រីនៅវៀតណាមក៏ដូចជាតំបន់អាស៊ាន។


តំណាងដែលចូលរួមកិច្ចពិភាក្សាវគ្គទី ២

នៅក្នុងសិក្ខាសាលា អ្នកជំនាញបានចង្អុលបង្ហាញថា ការអភិវឌ្ឍហិរញ្ញវត្ថុតាមទិសគ្រប់ជ្រុងជ្រោយ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយលទ្ធផលនៅមានកំណត់។ ក្នុងនោះ សមាមាត្រនៃមនុស្សដែលមានគណនេយ្យទាប ជាពិសេសប្រជាជនដែលរស់នៅតាមជនបទ ប្រជាជនដែលមានប្រាក់ចំណូលទាបនិងស្ត្រីជាដើម។ ហេតុដូច្នេះ ដំណោះស្រាយអភិវឌ្ឍន៍ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ត្រូវបាននាំចេញ គឺដើម្បីបើកទូលាយប្រាក់កម្ចីឥណទានអតិថិជនក្នុងអត្រាការប្រាក់សមរម្យ។

លោក David Grave ទីប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅប្រទេសវៀតណាមបានចែករំលែកនូវបទពិសោធរបស់ប្រទេសដទៃទៀតលើពិភពលោកយ៉ាងដូច្នេះ “តំបន់ដូចជាទ្វីបអាហ្វ្រិកដែលនាំចេញនូវសេវាកម្មហិរញ្ញវត្ថុទូលំទូលាយដំបូងគេ ដែលស្ត្រីអាចទទួលបានគឺការបង់ថ្លៃសេវាសាធារណៈ។ បន្ទាប់មក មានអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិក ជំហានដំបូងទាំងនេះមានសារៈសំខាន់សម្រាប់ស្ត្រី ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដូចបុរស បន្ទាប់មក នឹងទាក់ទងផ្ទាល់ជាមួយសេវាកម្មធនាគារនិង ហិរញ្ញវត្ថុកម្រិតខ្ពស់ជាង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top