• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៨ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។ (រូបថត៖ VNA)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងរតនាគារអាមេរិកឆាប់ទទួល ស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម; បង្កើនកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន... រីឯខ្លួន វិញ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា នឹងជំរុញ ឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ; អះអាងនូវការ គាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអាមេរិកលើវិស័យ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរថាមពលបៃតង កិច្ចសហប្រតិបត្តិការទប់ទល់នឹងបម្រែប ម្រួលអាកាសធាតុ ការអប់រំ និងបណ្តុះបណ្តាល ជាដើម។

ថ្លែងមតិក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ ប្រទេសទាំងពីរ សម្រេចក្របខ័ណ្ឌសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ ជាពិសេសលើវិស័យនិងផ្នែកដោយមានលក្ខណៈយុទ្ធសាស្ត្រដូចជា៖ វិទ្យា សាស្ត្រ- បច្ចេកវិទ្យា និងនវានុវត្តន៍ កំណើនបៃតង ការផ្លាស់ប្ដូរថាមពលបៃតង ប្រកប ដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខតាម អ៊ីនធឺណិត... ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរ ភាព ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ក៏ដូចជាការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top