• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយផ្លែផ្កា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ី ប្រធានរដ្ឋវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តី រដ្ឋាភិបាលរុស្ស៊ីលោក Mikhail Mishustin នៅទីក្រុងម៉ូស្គូ នាថ្ងៃទី១ ខែធ្នូ តាមម៉ោង តំបន់។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋសភាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko។ (រូបថត៖ VNA)


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តី រដ្ឋាភិបាលរុស្ស៊ីលោក Mikhail Mishustin នៅទីក្រុងម៉ូស្គូ នាថ្ងៃទី១ ខែធ្នូ តាមម៉ោង តំបន់។ នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានការណ៍នៃកិច្ចសហ ប្រតិបត្តិការវៀតណាម-រុស្ស៊ីលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបាន ឯកភាព បង្កលក្ខណៈងាយស្រួលថែមទៀតដល់ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី រួម ទាំងការទាញយកប្រយោជន៍ជាអតិបរមានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប; លើកទឹកចិត្តឲ្យបើកដំណើរការគម្រោង វិនិយោគទ្រង់ទ្រាយធំនៅទាំងវៀតណាមនិងរុស្ស៊ី លើវិស័យនានាដែលប្រទេសទាំងពីរ មានប្រៀបខ្លាំង ដូចជា ឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្ដេជ្ញាចិត្ត រក្សានិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកថាមពល ប្រេង ឧស្ម័ននៅវៀតណាមនិងរុស្ស៊ី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។

ក្នុងជំនួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋសភាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងវៀតណាម-រុស្ស៊ី ដែលមានការរីកចម្រើនជាបន្តបន្ទាប់នាពេលកន្លងមក ទោះជាទទួលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ក៏ដោយ រួមទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិនិងសន្តិសុខ ថាមពលនិងប្រេងឧស្ម័ន អប់រំនិងវិទ្យាសាស្ត្រ ជាដើម។ ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងក្ដីសោមនស្សរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅនិង ប្រកបដោយផ្លែផ្កា ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិង ក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋសភារុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top