• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងស៊ុយអែត


 ទិដ្ឋភាពនៃកិច្ចប្រជុំ  (រូបថត៖ TTXVN)
 

ស៊ុយ​អែតគាំទ្រវៀតណាមក្នុងការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​កិច្ច​ព្រម​ព្រៀង​គាំពារ វិនិយោគរវាងវៀតណាមនិង សហភាពអឺរ៉ុប ។
 
ក្នុងក្រប​ខ័ណ្ឌនៃព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាមរបស់ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree នោះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh បានជួបធ្វើការជាមួយ លោកស្រី Ann Linde រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម​ស៊ុយអែត។
 
នៅក្នុងជំនួប​នេះ លោកស្រី Ann Linde បាននិយាយ​ថា​ព្រះ​រាជា​ណាចក្រ​ស៊ុយអែត​នឹង​ជួយ​ឧបត្ថម្ភ​វៀត​ណាម​លើវិស័យ​ដែលមា​នប្រៀបខ្លាំង ដូចជា៖ ការប្រើប្រាស់ថាមពល ប្រកបដោយការសន្សំសំចៃ និងប្រសិទ្ធភាព ជាពិសេស​គឺ ប្រភពថាមពលកកើតឡើងវិញ ព្រមទាំងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់វៀតណាម។ ម៉្យាងវិញ​ទៀត ស៊ុយអែត និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងរាល់គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះ​បណ្តាលធនធានមនុស្សសម្រាប់បដិវត្តឧស្សាហកម្ម ៤.0 និងសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៅទៀត ស៊ុយអែត​គាំទ្រវៀតណាមក្នុងការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រម​ព្រៀងគាំពារ វិនិយោគរវាងវៀតណាមនិង សហភាពអឺរ៉ុប ។
 
ដើម្បីជាកិច្ចឆ្លើយតប លោក Tran Tuan Anh បាននិយាយថា ក្រសួងឧស្សា​ហពាណិជ្ជ​កម្ម​វៀត​ណាម​សន្យាធ្វើ​ជាស្ពាន​តភ្ជាប់​ រវាងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីវឌ្ឍនភាពនៃភាគីទាំងពីរ។ ទន្ទឹមនឹងនេះ រួមសហការ​យ៉ាង​ជិត​ស្និទ្ធិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការកសាងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា៖ ថាមពល ​ឧស្សាហកម្ម​ឧបត្ថម្ភ ការចែកចាយលករាយ និងការបណ្តុះ​បណ្តាលវិជ្ជាជី​វៈ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top