• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញឌីជីថលបនីយកម្មក្នុងការលុបបំបាត់កាតលឿង IUU

ដើម្បីគ្រប់គ្រងនាវាជាង ៧៩.០០០ គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកដ៏ធំល្វឹងល្វើយ ការអនុវត្តឌីជីថលូបនីយកម្មនិងតម្លាភាពទិន្នន័យក្នុងការគ្រប់គ្រងនាវានេសាទ និងផលិតកម្មអាហារសមុទ្រគឺមានសារៈសំខាន់ណាស់។
ខេត្តនិងទីក្រុងជាប់ឆ្នេរសមុទ្រកំពុងបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងនាវានេសាទដែលចូលនិងចេញពីកំពង់ផែ (រូបថត៖ nhandan.vn)

នេះក៏ជាខ្លឹមសារមួយដែលគណៈកម្មការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ជាបន្តបន្ទាប់ ដោយតម្រូវវៀតណាមលើកកម្ពស់សមត្ថភាពគ្រប់គ្រង ធានាលក្ខណៈខ្ជាប់ខ្ជួននៃទិន្នន័យក្នុងខ្សែសង្វាក់ធ្វើអាជីវកម្ម និងប្រើប្រាស់ជលផលទាំងមូល។

វរសេនីយ៍ឯក កាវ អាញ់ សឺន អនុប្រធានក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា Viettel បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការតភ្ជាប់និងអន្តរប្រតិបត្តិការនៃមូលដ្ឋានទិន្នន័យ ដែលបម្រើការគ្រប់គ្រងការនេសាទ ត្រូវបានបង្ហើយជាបណ្តើរៗ ដោយប្រើ VNFishbase ជាមូលដ្ឋានទិន្នន័យដើម។ នៅលើវេទិកានេះ ប្រព័ន្ធគ្រប់គ្រងរបស់កម្លាំងការពារព្រំដែន ប្រព័ន្ធតាមដាននាវារបស់ក្រសួងកសិកម្មនិងបរិស្ថាន ក៏ដូចជា ប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ត្រូវបានធ្វើសមកាលកម្ម និងចែក រំលែកទិន្នន័យនៅលើប្រព័ន្ធបង្រួបបង្រួមមួយ។

“ក្រសួងនគរបាលបានសហការជាមួយ Viettel ដើម្បីបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងច្រកចូល និងចេញកំពង់ផែ ដោយផ្អែកលើកម្មវិធី VNeID។ ប្រព័ន្ធនេះបានដំណើរការអស់រយៈពេលពីរសប្តាហ៍មកហើយ។ តាមរយៈនេះ ប្រជាជន និងម្ចាស់កប៉ាល់ដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការអាចចុះឈ្មោះសម្រាប់ការចូលនិងចេញកំពង់ផែអនឡាញ តាមរយៈ VneID”។

ជារួម ដំណោះស្រាយបច្ចេកទេសដែលបម្រើដល់ការគ្រប់គ្រង និងតម្លាភាពនៃទិន្នន័យនេសាទត្រូវបានបង្ហើយជាស្រេច ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ កត្តាស្នូលឥឡូវនេះ ស្ថិតនៅក្នុងការអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ដែលត្រូវតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងជាប្រព័ន្ធ ដោយធានាថា ការប្រកាសនិងការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើប្រព័ន្ធគឺត្រឹមត្រូវ និងពេញលេញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top