នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំក្រសួង វិស័យ និងមូលដ្ឋាននានា ផ្តោតលើការអនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីជំរុញកំណើន ដោយផ្សារភ្ជាប់នឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណែទម្រង់ស្ថាប័ន ការបើកចំណាយទុនវិនិយោគសាធារណៈ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដោយខិតខំសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់។
"យើងត្រូវតែធ្វើលម្អិតបន្ថែមទៀត និងព្យាករណ៍ពីករណីជាក់លាក់នីមួយៗ ផ្នែកនិងវិស័យនីមួយៗ តំបន់សេដ្ឋកិច្ចនីមួយៗ...។ ក្នុងករណីមានការប្រែប្រួល នឹងអនុវត្តគោលនយោបាយរូបិយវត្ថុ ថវិកា និងដំណោះស្រាយអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម... ដើម្បីបង្កើត 'ទ្រនាប់' ប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ ។ លើសពីនេះ ត្រូវម្ចាស់ការអភិវឌ្ឍដំណោះស្រាយជាក់លាក់ ដើម្បីអនុវត្តន៍ជាក់ស្តែងនូវសេណារីយ៉ូកំណើន"។
ដោយប្រគល់ភារកិច្ចជាក់លាក់ទៅឱ្យក្រសួង និងវិស័យនានា នាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋវៀតណាមគ្រប់គ្រងអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងកំណើនឥណទានប្រកបដោយភាពបត់បែន ដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវមធ្យោបាយទូទាត់សរុប ដោយជៀសវាងសម្ពាធលើតម្លៃទំនិញ; ក្រសួងហិរញ្ញវត្ថុគ្រប់គ្រងគោលនយោបាយសារពើពន្ធ តាមទិសដៅពង្រីកដោយសមហេតុផល ផ្តោតលើវិស័យសំខាន់ៗ; មូលដ្ឋាននានាត្រូវផ្តោតលើការដោះស្រាយបញ្ហាការតំដោះដីធ្លី ផ្តល់សំណង និងគាំទ្រការតាំងទីលំនៅថ្មីបន្ទាប់ពីគម្រោងវិនិយោគត្រូវបានអនុម័ត៕






