ព័ត៌មាន

ជំរុញកំណើនតាមផែនការដែលបានដាក់ចេញ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំសម័យប្រជុំរដ្ឋាភិបាល​ប្រចាំខែឧសភា ឆ្នាំ ២០២៦។ នេះជាសម័យប្រជុំរដ្ឋាភិបាលប្រចាំខែលើកទីពីររបស់រដ្ឋាភិបាលនីតិកាលទី ១៦។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ VNA

 

នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំក្រសួង វិស័យ និងមូលដ្ឋាននានា ផ្តោតលើការអនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីជំរុញកំណើន ដោយ​ផ្សារភ្ជាប់នឹង​ការ​រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណែទម្រង់ស្ថាប័ន ការ​បើក​ចំណាយទុន​វិនិយោគសាធារណៈ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ​នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដោយខិតខំសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់។

"យើងត្រូវតែធ្វើ​លម្អិតបន្ថែមទៀត និងព្យាករណ៍ពីករណីជាក់លាក់នីមួយៗ ផ្នែកនិងវិស័យនីមួយៗ តំបន់សេដ្ឋកិច្ចនីមួយៗ...។ ក្នុងករណីមានការប្រែប្រួល នឹងអនុវត្តគោលនយោបាយរូបិយវត្ថុ ថវិកា និងដំណោះស្រាយអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម... ដើម្បីបង្កើត 'ទ្រនាប់' ប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ ។ លើសពីនេះ ត្រូវ​ម្ចាស់ការអភិវឌ្ឍដំណោះស្រាយជាក់លាក់ ដើម្បីអនុវត្តន៍ជាក់​ស្តែង​នូវសេណារីយ៉ូ​កំណើន"។

ដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VNA

ដោយប្រគល់ភារកិច្ចជាក់លាក់ទៅឱ្យក្រសួង និងវិស័យនានា នាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋវៀតណាមគ្រប់គ្រងអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងកំណើនឥណទានប្រកបដោយភាពបត់បែន ដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវមធ្យោបាយទូទាត់សរុប ដោយជៀសវាងសម្ពាធលើតម្លៃទំនិញ; ក្រសួងហិរញ្ញវត្ថុគ្រប់គ្រងគោលនយោបាយសារពើពន្ធ​ តាម​ទិស​ដៅ​ពង្រីក​ដោយ​សមហេតុផល ផ្តោតលើវិស័យសំខាន់ៗ​; មូលដ្ឋាននានា​ត្រូវ​ផ្តោតលើការដោះស្រាយបញ្ហាកា​រ​តំដោះដីធ្លី ផ្តល់សំណង និងគាំទ្រ​ការ​តាំងទីលំនៅថ្មី​បន្ទាប់ពីគម្រោងវិនិយោគត្រូវបានអនុម័ត៕


top