កងកម្លាំងទ័ពជើងអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានទម្លាក់ជំនួយមនុស្សធម៌លើកទី ៦០ ចូលក្នុងតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុននោះ UAE បានទម្លាក់ជំនួយមនុស្សធម៌សរុបជាង ៣.៨០០ តោនចូលក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ UAE ក៏បានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) បញ្ជូនឡានដឹកទំនិញចំនួន ២២ គ្រឿងដែលផ្ទុកជំនួយរួមមានថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់តំបន់ហ្គាហ្សា។
នៅថ្ងៃដដែល កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានប្រកាសថា យន្តហោះមកពីប្រទេសចំនួនប្រាំ រួមមាន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបារាំង បានទម្លាក់កញ្ចប់ជំនួយស្បៀងអាហារចំនួន ៩០ កញ្ចប់ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះជាថ្ងៃទីពីរហើយនៃការទម្លាក់ជំនួយតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សា ដោយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីមួយចំនួន បរិមាណជំនួយមនុស្សធម៌ដែលបានផ្ទេរចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការបន្ធូរបន្ថយការហ៊ុំពទ្ធ័ របស់កងទ័ពអ៊ីស្រាអែល បានបំពេញតែផ្នែកមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២,៣ លាននាក់។
ពីប្រទេសអាឡឺម៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Stefan Kornelius នាថ្ងៃទី ២ សីហា បានអះអាងថា បរិមាណជំនួយដែលបានផ្ទេរទៅតំបន់ហ្គាហ្សានៅតែខ្វះខាតយ៉ាងខ្លាំង បើប្រៀប ធៀបទៅនឹងតម្រូវការជាក់ស្តែង៕