ព័ត៌មាន ជំនួយមនុស្សធម៌នៅតែខ្វះខាតបើធៀបនឹងតម្រូវការរបស់ប្រជាជនហ្គាហ្សា 04/08/2025 នាថ្ងៃទី ២ ខែសីហា បណ្តាប្រទេសនិងអង្គការអន្តរជាតិនានាបានបន្តកិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ដែលកំពុងស្ថិតនៅកម្រិត "អាក្រក់បំផុត" នៅទីនេះ។ កងកម្លាំងទ័ពជើងអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានទម្លាក់ជំនួយមនុស្សធម៌លើកទី ៦០ ចូលក្នុងតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុននោះ UAE បានទម្លាក់ជំនួយមនុស្សធម៌សរុបជាង ៣.៨០០ តោនចូលក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ UAE ក៏បានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) បញ្ជូនឡានដឹកទំនិញចំនួន ២២ គ្រឿងដែលផ្ទុកជំនួយរួមមានថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់តំបន់ហ្គាហ្សា។នៅថ្ងៃដដែល កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានប្រកាសថា យន្តហោះមកពីប្រទេសចំនួនប្រាំ រួមមាន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបារាំង បានទម្លាក់កញ្ចប់ជំនួយស្បៀងអាហារចំនួន ៩០ កញ្ចប់ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះជាថ្ងៃទីពីរហើយនៃការទម្លាក់ជំនួយតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សា ដោយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប។ជនប៉ាឡេស្ទីនដើរទៅទទួលជំនួយពីមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំពារដោយសហរដ្ឋអាមេរិក នៅក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Hatem Khaledទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីមួយចំនួន បរិមាណជំនួយមនុស្សធម៌ដែលបានផ្ទេរចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការបន្ធូរបន្ថយការហ៊ុំពទ្ធ័ របស់កងទ័ពអ៊ីស្រាអែល បានបំពេញតែផ្នែកមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២,៣ លាននាក់។ពីប្រទេសអាឡឺម៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Stefan Kornelius នាថ្ងៃទី ២ សីហា បានអះអាងថា បរិមាណជំនួយដែលបានផ្ទេរទៅតំបន់ហ្គាហ្សានៅតែខ្វះខាតយ៉ាងខ្លាំង បើប្រៀប ធៀបទៅនឹងតម្រូវការជាក់ស្តែង៕

នាថ្ងៃទី ២ ខែសីហា បណ្តាប្រទេសនិងអង្គការអន្តរជាតិនានាបានបន្តកិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ដែលកំពុងស្ថិតនៅកម្រិត "អាក្រក់បំផុត" នៅទីនេះ។ កងកម្លាំងទ័ពជើងអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានទម្លាក់ជំនួយមនុស្សធម៌លើកទី ៦០ ចូលក្នុងតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុននោះ UAE បានទម្លាក់ជំនួយមនុស្សធម៌សរុបជាង ៣.៨០០ តោនចូលក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ UAE ក៏បានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) បញ្ជូនឡានដឹកទំនិញចំនួន ២២ គ្រឿងដែលផ្ទុកជំនួយរួមមានថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់តំបន់ហ្គាហ្សា។នៅថ្ងៃដដែល កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានប្រកាសថា យន្តហោះមកពីប្រទេសចំនួនប្រាំ រួមមាន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបារាំង បានទម្លាក់កញ្ចប់ជំនួយស្បៀងអាហារចំនួន ៩០ កញ្ចប់ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះជាថ្ងៃទីពីរហើយនៃការទម្លាក់ជំនួយតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សា ដោយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប។ជនប៉ាឡេស្ទីនដើរទៅទទួលជំនួយពីមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំពារដោយសហរដ្ឋអាមេរិក នៅក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Hatem Khaledទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីមួយចំនួន បរិមាណជំនួយមនុស្សធម៌ដែលបានផ្ទេរចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការបន្ធូរបន្ថយការហ៊ុំពទ្ធ័ របស់កងទ័ពអ៊ីស្រាអែល បានបំពេញតែផ្នែកមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២,៣ លាននាក់។ពីប្រទេសអាឡឺម៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Stefan Kornelius នាថ្ងៃទី ២ សីហា បានអះអាងថា បរិមាណជំនួយដែលបានផ្ទេរទៅតំបន់ហ្គាហ្សានៅតែខ្វះខាតយ៉ាងខ្លាំង បើប្រៀប ធៀបទៅនឹងតម្រូវការជាក់ស្តែង៕