• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតកូវីដ ១៩ ជំរុញខ្លាំងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅវៀតណាម


ទិដ្ឋភាពនៃកិច្ចសន្ទនា
 

 “​សេដ្ឋកិច្ចឌីជីថល ផលប៉ះពាល់ ឱកាស និងសមត្ថភាពរបស់វៀតណាម” គឺជាប្រធានបទនៃសិក្ខាសាលា ដែលត្រូវបានសាកលវិទ្យាល័យជាតិហូជីមិញសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រី រៀបចំឡើងនាព្រឹកថ្ងៃទី ១២ ខែតុលា នៅទីក្រុងហាណូយ។

នៅក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញបានសង្តត់ធ្ងន់សារជាថ្មីម្ដងទៀត ថា បដិវត្តឧស្សាហកម្ម ៤.០ បាននាំមកនូវទាំងឱកាស និងការសាកល្បងសម្រាប់សេដ្ឋកិច្ចវៀតណាម។ ប្រសិនបើឆ្លៀតយកការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នឹងជួយសេដ្ឋកិច្ចវៀតណាមកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសអភិវឌ្ឍន៍។ ជាក់ស្ដែង ជំងឺរាតត្បាតកូវីដ១៩ បានជំរុញយ៉ាងខ្លាំងដំណើរការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ វៀតណាមមិនត្រឹមតែគ្រប់គ្រុងបានជំងឺប៉ុណ្ណោះទេ ថែមទាំងអនុវត្តន៍និងអភិវឌ្ឍន៍ប្រព័ន្ធអនឡាញក្នុងការគ្រប់គ្រង ការងារ និងបណ្ដុះបណ្ដាលរបស់ស្ថានប័នគ្រប់គ្រង សហគ្រាស និងសាលារៀនផងដែរ៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top