• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត Covid-19 ៖ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ច្រើនជាង ១៣,២ លានករណី


នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនមានចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 វ៉ាដាច់ឥណ្ឌូណេស៊ីក្នុងមួយថ្ងៃ។ (រូបថត៖ CNN)
 

យោងតាមទំព័រស្ថិតិ worldometers.info បានឲ្យដឹងគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៤ ខែកក្កដា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លង     វីរុស SARS-CoV-2 ចំនួន ១៣.២២៩.៦០០ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៧៤.៩៨១ នាក់។
 
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការឆ្លងរាលដាលជំងឺនេះនៅលើពិភពលោកដោយមានអ្នកផ្ទុកជម្ងឺចំនួន ៣.៤៧៩.៣៨៨ នាក់និងមានអ្នកស្លាប់ចំនួន ១៣៨.២៤៧ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ដែលមាន អ្នកឆ្លងជំងឺចំនួន ១.៨៨៧.៩៥៩ នាក់ និងអ្នកស្លាប់ ៧២.៩២១ នាក់ រីឯប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺចំនួន ៩០៧.៦៤៥ នាក់ និងអ្នកស្លាប់មានចំនួន ២៣.៧២៧ នាក់ ។
 
នៅឯទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី ១៥ ខែកក្កដាប្រទេសរុស្ស៊ីនឹងលុបចោលនូវការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍សម្រាប់មនុស្សដែលចូលមកប្រទេសនេះ។ ប៉ុន្តែអ្នកទាំងនេះត្រូវតែបង្ហាញពីវិញ្ញាបនប័ត្រដោយបញ្ជាក់​ពីការមិនឆ្លង    វីរុស SARS-CoV-2 នៅពេលចូលមកប្រទេសនេះតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top