• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅរកកំណើនពាណិជ្ជកម្មវៀតណាម - នូវែលសេឡង់

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ និងពលកម្ម។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh (រូបថត៖ TTXVN)


សម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចម្រុះវៀតណាម - នូវែលសេឡង់ (JTEC) ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែតុលា នៅទីក្រុងហាណូយតាមអនឡាញ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh និងអនុរដ្ឋមន្រ្តី ការបរទេសនិងពាណិជ្ជកម្មនូវែលសេឡង់លោក Vangelis Vitalis បានធ្វើជាសហប្រធានកិច្ចប្រជុំនេះ។ នៅក្នុងជំនួបនេះភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ និងពលកម្ម។ ភាគីទាំងពីរបានឯកភាពគ្នាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ច រួមមានការចរចាពាណិជ្ជកម្មពហុវិស័យ កសិកម្ម និងធ្វើអាជីវកម្មកសិផលជាដើមផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top