• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២២ វៀតណាមទាក់ទាញ FDI ចំនួន​ជិត ២៧,៧២ ពាន់លានដុល្លារ

ព័ត៌មានពីក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួលនិងរួមចំណែកដើមទុន ដើម្បីទិញភាគហ៊ុន និងទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេសនៅវៀតណាម សម្រេចបានជិត ២៧.៧២ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ក្នុងនោះដើមទុនវិនិយោគដែលបានចុះបញ្ជីថ្មីបានថយចុះ ប៉ុន្តែចំនួនគម្រោងវិនិយោគថ្មីបានកើនឡើង ដើមទុនវិនិយោគដែលបានកែសម្រួលក៏បានកើនឡើងផងដែរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១០៨ ដែលបានវិនិយោគនៅវៀតណាមក្នុងឆ្នាំ ២០២២ សិង្ហបុរីនាំមុខគេជាមួយនឹងការវិនិយោគសរុបជិត ៦,៤៦ ពាន់លានដុល្លារ។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ និងជប៉ុនជាប់លេខ៣។

យោងតាមក្រសួងផែនការ និងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ តាមការប៉ាន់ប្រមាណថា គម្រោងដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានបញ្ចេញថវិកាជិត ២២,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិនិយោគិនបរទេសបានធ្វើរការវិនិយោគក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន ១៩/២១។ បើនិយាយពីចំនួនគម្រោងថ្មី វិស័យលក់ដុំ និងលក់រាយ ឧស្សាហកម្មផលិត កែច្នៃ និងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាប្រកបដោយវិជ្ជាជីវៈ បានទាក់ទាញគម្រោងច្រើនបំផុត។ បន្ទាប់មកគឺអាជីវកម្មអចលនទ្រព្យ; ឧស្សាហកម្មផលិត និងចែកចាយអគ្គិសនី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top