• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចែករំលែកបទពិសោធន៍នៃការជំរុញកសិកម្មក្នុងចំណោមបណ្តាប្រទេសនៅអនុតំបន់មេគង្គ


 លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ថ្លែងសុន្ទរកថាបើកសិក្ខាសាលា 
 

សិក្ខា​សាលា​នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកញ្ញា ដោយមជ្ឈ មណ្ឌល​ផ្សព្វផ្សាយ​កសិកម្ម​ជាតិ​​ (នៃក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​​ជនបទវៀតណាម) រៀបចំឡើង ដោយមានការចូលរួមពីប្រ​តិភូ​ចំនួន ៦០​ នាក់​ មកពីប្រទេសចំនួន ៥ គឺកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ​ ​និងវៀតណាមផងដែរ។ គោ​លដៅនៃ​សិក្ខាសាលា​លើក​​នេះ ​គឺដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និ​ងបទពិសោធន៍​ក្នុងសេវាកម្ម​​ពិគ្រោះ​យោ បល់កសិកម្ម​និង​ជំ​រុ​ញ​កសិកម្ម រវា​ងបណ្តាប្រទេសក្នុងចំណោម​ប្រទេសនានា​នៃអនុតំបន់​ទន្លេមេគង្គ​រួមទាំង​ការស្រាវ​ជ្រាវផ្នែក​អភិវឌ្ឍន៍​​កសិកម្ម និងអភិ​វឌ្ឍន៍ជនបទ តែម្ត​ង។ តំណាង​មកពីប្រទេស​នានាបាន​បង្ហាញ​របាយ​ការណ៍​​ជាច្រើន ស្តីពី​ការអនុ វត្តគោល​នយោបាយជាតិនិងកិច្ចខិតខំប្រឹងប្រែ​ងលើក​សិកម្ម​ឆ្លាត​វៃ ដែ​លបន្សំា​ជាមួយ​​អាកាសធាតុ កសិកម្មបៃតងនិ​ងការអភិវឌ្ឍ​អង្គការក​សិក​រ៕ ​
 

​តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top