• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិន៖ ទំហំពាណិជ្ជកម្មជាមួយវៀតណាមបានឈានដល់កម្រិតខ្ពស់ថ្មីមួយនៅក្នុ​​​​ងខែវិច្ឆិកា

ទិន្នន័យរបស់គយចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែធ្នូ បានបង្ហាញថា ការនាំចូលនិងនាំចេញរវាងវៀតណាមនិងចិនបានកើនឡើងជាលំដាប់ក្នុងរយៈពេល ១១ខែនៃឆ្នាំនេះ ដែលក្នុងនោះ ទំហំពាណិជ្ជកម្មក្នុងខែវិច្ឆិកា ឈានដល់កម្រិតខ្ពស់ថ្មី។
ការនាំចូល និងនាំចេញទំនិញតាមច្រកព្រំដែន Tan Thanh ខេត្ត Lang Son។ រូបថត៖ Duc Duy/Vietnam+

គេហទំព័ររបស់អគ្គនាយកដ្ឋានគយចិនបានដកស្រង់ស្ថិតិរបស់ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការនាំចូលនិងនាំចេញរវាងវៀតណាមនិងចិនក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះមានចំនួន ១,៤៥០ ពាន់លានយន់ (២០២ ពាន់លានដុល្លារ) កើនឡើង ៣,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្រូបយក ២៥% នៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងនោះ ការនាំចូល និងនាំចេញរបស់ប្រទេសទាំងពីរក្នុងខែវិច្ឆិកា ឈានដល់ ១៦១,៩២ ពាន់លានយន់ (២២,៦ ពាន់លានដុល្លារ) កើន ១២,៥% ដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងមួយខែ។ គយចិនវាយតម្លៃថា ពាណិជ្ជកម្មទំនិញរវាងវៀតណាមនិងចិនបន្តរក្សាសន្ទុះអភិវឌ្ឍន៍ល្អ។ ចាប់តាំងពីឆ្នាំ ២០១៦មក វៀតណាមតែងតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។

នាប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការឧស្សាហកម្មនិងផ្គត់ផ្គង់រវាងប្រទេសទាំងពីរក៏កាន់តែមានភាពស្និទ្ធស្នាល។ ក្នុងរយៈពេល ១១ ខែកន្លងទៅ ប្រទេសចិនបាននាំចូលកសិផលរបស់វៀតណាមចំនួន ៤៤,៦២ពាន់លានយន់ (៦,២ ពាន់លានដុល្លារអាមេរិក) កើន ២០,៣%៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top