• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនសន្យារួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗចំនួន ៣

នៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ២ មិថុនា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ចិនគោរពតួនាទីរបស់ អាស៊ាន វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ហើយសន្យារួមជាមួយ អាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាគោលចំនួន ៣ គឺ៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងសង្គម។

 ចិនសន្យារួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗចំនួន ៣

នៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ២ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ចិនគោរពតួនាទីរបស់អាស៊ានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ហើយសន្យារួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាគោលចំនួន ៣ គឺ៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងសង្គម។ តាមលោកស្រី Hua Chunying ថា៖ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន ចិននឹងរួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ទាំង ៣ ពោលខាងលើហើយ រួមវិភាគទានជាបន្តសំរាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។ ក្រៅពីនោះ លោកស្រី Hua Chunying ក៏បានឲ្យដឹងថែមទៀតថា៖ ចិនសន្យារួមជាមួយភាគីទាក់ទិននានាបន្តសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ្ធ ថែមទៀតដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលគ្រប់ជ្រុងជ្រោយក្នុង តំបន់ (RCEP) រួមជាមួយគ្នាជំរុញយ៉ាងខ្លាំងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top