• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ។
តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Geng Shuang។ រូបថត៖ Huu Thanh/TTXVN

តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Geng Shuang បាននិយាយកាលពីម្សិលមិញថ្ងៃទី ២៩ ខែមិថុនា ថាការផ្លាស់ប្តូរពីកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នទៅជាយន្តការសន្តិភាពគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ លោក Geng Shuang បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយជាមូលដ្ឋាននៃបញ្ហានៅលើឧបទ្វីបនេះ ចាំបាច់ត្រូវអនុវត្តដំណើរការផ្លាស់ប្តូរពីបទឈប់បាញ់ទៅ យន្តការសន្តិភាពដែលចិនបានអំពាវនាវ និងអនុវត្តយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹងដែលកំពុងបន្ត និងការប្រឈមមុខដាក់គ្នានៅលើឧបទ្វីបកូរ៉េ ហើយលោកក៏បានលើកឡើងពីផលប៉ះពាល់ដ៏ទូលំទូលាយសម្រាប់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top