• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនគោរពយ៉ាងខ្លាំងការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា

លោកនាយករដ្ឋមន្ត្រីចិនក៏បានឲ្យដឹងថា លោកប្រធានរដ្ឋចិន Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ហើយបានឯកភាពគ្នាកសាង "សហគមន៍រួម ជោគវាសនាតែមួយចិន-កម្ពុជា" ឱ្យកាន់តែប្រសើរឡើង។
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន។ រូបថត៖ ស៊ីនហួ

ចិនគោរពយ៉ាងខ្លាំងការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអះអាងដូច្នេះកាលពីរសៀលថ្ងៃទី ១០ កុម្ភៈ នៅទីក្រុងប៉េកាំង ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅចិន។ លោកនាយករដ្ឋមន្ត្រីចិនក៏បានឲ្យដឹងថា លោកប្រធានរដ្ឋចិន Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ហើយបានឯកភាពគ្នាកសាង "សហគមន៍រួម ជោគវាសនាតែមួយចិន-កម្ពុជា" ឱ្យកាន់តែប្រសើរឡើង។ លោកបានបញ្ជាក់ថា ទីក្រុងប៉េកាំង គាំទ្ររាជធានីភ្នំពេញដើរតាមផ្លូវអភិវឌ្ឍន៍សមស្របនឹងលក្ខខ័ណ្ឌរបស់ប្រទេសជាតិ ហើយ"ត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភកម្ពុជាក្នុងសមត្ថភាពរបស់ខ្លួន" សំដៅសម្រេចឲ្យបានលទ្ធផល ដែលមានផលប្រយោជន៍ដូចគ្នា។

លោកនាយករដ្ឋមន្ត្រី Li Keqiang មានគោលបំណងថា ភាគីទាំងពីរចាត់ទុកពិធីរំលឹកខួបលើកទី ៦៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៥៨-២០២៣) ជាឱកាសដើម្បីបង្កើនការផ្លាស់ប្ដូរជាយុទ្ធសាស្ត្រ "បន្តប្រកាន់យ៉ាងខ្ជាប់គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូល និងការយកចិត្តទុកដាក់ធំៗរបស់គ្នាទៅវិញទៅមក" ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ ចិនតែមួយហើយចាត់ទុកថា ពិធីរំលឹកខួប ទិវាបង្កើតទំនាក់ទំនងការទូតគឺជាឱកាសជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពជាមួយចិនលើគ្រប់វិស័យ។

ក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានរួមគ្នាប្រកាសបើក ឆ្នាំមិត្តភាពចិន-កម្ពុជានិងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការការពារបេតិកភណ្ឌវប្បធម៌។ ប្រទេសទាំងពីរក៏បានរៀបចំវេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ចិន-កម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top