សម័ប្រជុំពរញអង្គនៃមន្ត្រីជាន់ខ្ពស់ CPTPP ថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុងហាណូយ។ រូបថតៈ VNA
សម័យប្រជុំពេញអង្គរបស់មន្ត្រីជាន់ខ្ពស់ CPTPP បានបើកកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ វៀតណាម ក្នុងតួនាទីជាប្រធាន CPTPP កំពុងសម្របសម្រួលការពិភាក្សាឆ្ពោះទៅរកលទ្ធផលជាក់ស្តែងដោយផ្អែកលើការឯកភាពគ្នា ដើម្បីដាក់ជូនរដ្ឋមន្ត្រី CPTPP សម្រាប់ការពិចារណានិងអនុម័ត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា CPTPP លើកទី ១១ ក៏ដូចជាវគ្គសន្ទនាពាណិជ្ជកម្ម និងវិនិយោគ CPTPP-EU និង CPTPP-ASEAN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា។
រួមជាមួយនឹងការជំរុញការស្រុះចិត្តគំនិតគ្នា វៀតណាមបានរៀបចំ និងសហការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៥ ក្នុងឆ្នាំ ២០២៦ រួមជាមួយនឹងកិច្ចប្រជុំកម្រិតបច្ចេកទេស និងកិច្ចប្រជុំគណៈកម្មាធិការឯកទេស។ សកម្មភាពទាំងនេះមានគោលបំណងពន្លឿនការពិភាក្សា ដោះស្រាយឧបសគ្គក្នុងការអនុវត្តកិច្ចព្រមព្រៀង និងលើកកម្ពស់ការស្រុះចិត្តគំនិតគ្នាក្នុងចំណោមសមាជិក។
បណ្តាកិច្ចសន្ទនានៅកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតរដ្ឋមន្ត្រី ផ្តោតលើការពិភាក្សាអំពីអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយឆ្ពោះទៅរកលទ្ធផលជាក់ស្តែង។ នេះជាសកម្មភាពបន្តយន្តការសន្ទនាដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរបស់ CPTPP ជាមួយដៃគូសំខាន់ៗទាំងពីរនេះ៕





