• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គេហទំព័រ Fulcrum.sg៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវនៃ UNCLOS ១៩៨២

គេហទំព័រ Fulcrum.sg របស់សិង្ហបុរីនាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយអំពីការចូលរួមរបស់វៀតណាមក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយបានលើកឡើងពីតួនាទីសំខាន់របស់ UNCLOS ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងសមុទ្រនិងមហាសមុទ្រ។

យោងតាមអ្នកនិពន្ធអត្ថបទ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១១៧ ដំបូងគេ ដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ ចាប់តាំងពីអនុសញ្ញាត្រូវបានបើកឱ្យចុះហត្ថលេខានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២។ បន្ទាប់ពីក្លាយជាហត្ថលេខីនៃ UNCLOS ឆ្នាំ ១៩៨២ វៀតណាមតែងតែជាសមាជិកដែលមានការទទួលខុសត្រូវ និងបានខិតខំប្រឹងប្រែងដើម្បីអនុម័តនិងអនុវត្តន៍បទប្បញ្ញត្តិនៃ UNCLOS ឆ្នាំ ១៩៨២។ លើសពីនេះ វៀតណាមក៏បានអំពាវនាវឱ្យប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ គោរពនិងអនុវត្តតាម UNCLOS ឆ្នាំ ១៩៨២។ ជាពិសេស ក្នុងអំឡុងឆ្នាំកាន់ដំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ វៀតណាមបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតម្រូវការរបស់ UNCLOS ១៩៨២ ក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងការដោះស្រាយជម្លោះដែនសមុទ្រ។ នាពេលថ្មីៗនេះ រួមជាមួយប្រទេសអាល្លឺម៉ង់ វៀតណាមបានចាប់ផ្តើមបង្កើត "ក្រុមមិត្តភក្តិនៃ UNCLOS" ដើម្បីជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នា ឆ្ពោះទៅរកគោលដៅរួមនៅសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top