ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP)
នាយកដ្ឋានផ្សព្វផ្សាយព័ត៌មាននិងអប់រំ (ចំណុះអគ្គនាយកដ្ឋានទទួលបន្ទុកចំនួនប្រជាជននិងផែនការគ្រួសារក្រសួងសុខាភិបាលវៀតណាម) មានឲ្យដឹងថាល្បឿនកំណើនប្រជាជនត្រូវបានគ្រប់គ្រងហើយនាបច្ចុប្បន្នប្រជាជនវៀតណាម មានចំនួន ៩៦,២ លាននាក់; រចនាសម្ព័នប្រជាជនបានប្រែក្លាយជាវិជ្ជមាន ចំនួនប្រជាជនដែលមានអាយុធ្វើការបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់រយៈពេលប្រជា ជន«មាស»ចាប់ពីឆ្នាំ ២០០៧។ គុណភាពរបស់ប្រជាជនត្រូវបានកែលម្អលើផ្នែកជាច្រើន ហើយអាយុកាលមធ្យមសម្រេចបាន ៧៣,៦ ឆ្នាំ ដែលខ្ពស់ជាងប្រទេសជាច្រើនដែលមានប្រាក់ចំណូល ជាមធ្យមសម្រាប់មនុស្សម្នាក់ៗផងដែរ។ យុទ្ធសាស្ត្រប្រជាជន វៀតណាមដល់ឆ្នាំ ២០៣០ ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាមអនុម័តដោយកំណត់គោលដៅទូទៅគឺរក្សាអត្រាការមានកូនឱ្យបានរឹងមាំ រក្សាអាត្រាភេទនៅពេលកើតដល់កំរិតតុល្យភាពធម្មជាតិបែងចែកចំនួនប្រជាជនឲ្យសមស្របនិងលើកកំពស់គុណភាពចំនួនប្រជាជនដើម្បី រួមចំណែកក្នុងការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម