នៅឯកិច្ចប្រជុំនាសម័យបើក គណៈប្រតិភូសង្ឃឹមថា ប្រធាន IPU នឹងមានផែនការជាក់ស្តែងដើម្បីធ្វើឱ្យ IPU ក្លាយជាអង្គការមួយកាន់តែរឹងមាំ សម្របខ្លួនកាន់តែប្រសើរឡើងចំពោះការវិវឌ្ឍន៍នៃជំងឺរាតត្បាត។
|
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man នៅឯសម័យប្រជុំ (រូបថត៖ qdnd.vn) |
នាថ្ងៃទី ២៤ ឧសភា ម៉ោងនៅហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញចូលរួម ពិធីបើកសម័យប្រជុំលើកទី ២០៧ នៃក្រុមប្រឹក្សាប្រតិបត្តិនៃមហាសន្និបាតអន្តរសភា (IPU ) តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំអូសបន្លាយរយៈពេល ២ ថ្ងៃ (២៤-២៥ ឧសភា) ប្រតិភូបានពិចារណានិងអនុម័តលើ៖ របៀបវារៈនៃកិច្ចប្រជុំនេះ; បទប្បញ្ញត្តិពិសេសនៃបែបបទសម្រាប់ការប្រជុំតាមអ៊ិនធឺរណែតរបស់មហាសន្និបាត និងគណៈកម្មាធិ ការអចិន្រ្តៃយ៍; របាយការណ៍សង្ខេបនៃសម័យប្រជុំលើកទី ២០៦ នៃក្រុមប្រឹក្សាប្រតិបត្តិ; ចក្ខុវិស័យរបស់ប្រធាន IPU និងរបាយការណ៍សកម្មភាពប្រធាន IPU ចាប់តាំងពីសម័យប្រជុំ ២០៦ នៃក្រុមប្រឹក្សាប្រតិបត្តិ; របាយការណ៍ប្រចាំឆ្នាំស្តីពីសកម្ម ភាព IPU ឆ្នាំ ២០២០ ដែលបង្ហាញដោយអគ្គលេខាធិការ និង របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ IPU នឹងជ្រើសរើសសមាជិកបន្ថែមសម្រាប់ក្រុមប្រឹក្សាប្រតិបត្តិនិងទីភ្នាក់ងារផ្សេងទៀតរបស់ IPU។
|
គណៈប្រតិភូនៅសាលប្រជុំរដ្ឋសភាវៀតណាម (រូបថត៖ qdnd.vn) |
នៅឯកិច្ចប្រជុំនាសម័យបើក គណៈប្រតិភូសង្ឃឹមថា ប្រធាន IPU នឹងមានផែនការជាក់ស្តែងដើម្បីធ្វើឱ្យ IPU ក្លាយជាអង្គការមួយកាន់តែរឹងមាំ សម្របខ្លួនកាន់តែប្រសើរឡើងចំពោះការវិវឌ្ឍន៍នៃជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការទូត សភា កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការរវាងបណ្តាសភា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម